វិស័យនាំចេញរបស់វៀតណាមមានកំណើនគួរអោយកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំកន្លងទៅ

(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែមិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខា សាលានាំចេញអន់ឡាញវៀតណាមឆ្នាំ២០១៩។ 

ព្រឹត្តិការណ៍នេះមានការចូលរួម របស់តំណាងមកពីសម្ព័ន្ធក្រុមហ៊ុន Alibaba របស់ចិន សភា ពាណិជ្ជកម្មនិងឧស្សា ហកម្មវៀតណាម (VCCI) រួមជាមួយអ្នកជំនាញជាច្រើនក្នុងវិស័យពាណិជ្ជកម្ម អន់ឡាញផងដែរ។

        នៅសិក្ខាសាលានេះ បណ្ដាតំណាងបានអះអាងថា ដោយមានគោលនយោ បាយធ្វើសមាហរណកម្មយ៉ាងស៊ីជំរៅទៅក្នុងខឿនសេដ្ឋកិច្ចសកល រួមជាមួយ ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពហុភាគីនិងទ្វេភាគីជាច្រើន ក៏ដូចជាការជំរុញខ្លាំងនូវវិស័យនាំចេញអន់ឡាញនោះ វៀតណាមបានសម្រេច បាននូវស្នាដៃគួរអោយកត់សម្គាល់ក្នុងវិស័យនាំចេញ។ នាឆ្នាំ២០០៩ ទំហំនាំ ចេញរបស់វៀតណាមសម្រេចបានត្រឹម៤៧ពាន់លានដុល្លាអាមេរិកតែប៉ុណ្ណោះប៉ុន្តែដល់ឆ្នាំ២០១៨បានឡើងទៅ១៤៤ពាន់លានដុល្លាអាមេរិក។ តាមលោក Tran Dinh Toan អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងបច្ចេកវិទ្យា OSB បាន ចាត់ទុកថា ការដែលសហគ្រាសខ្នាតតូចនិងមធ្យមជាច្រើនចេះអនុវត្តន៍ពាណិជ្ជ កម្មអន់ឡាញបាននិងកំពុងនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង៖

        “នាបច្ចុប្បន្ន សហគ្រាសបានចាត់ទុក ពាណិជ្ជកម្មអន់ឡាញគឺជាឧបករណ៍ គន្លឹះមួយក្នុងការធ្វើអាជីវកម្ម ហេតុនេះហើយ គេត្រៀមខ្លួនជាស្រេចបណ្ដាក់ទុន ក្នុងពាណិជ្ជកម្មអន់ឡាញ។ មានបញ្ហាសំខាន់ចំនួន២នោះគឺផ្លាស់ប្ដូរមនសិការ ហើយទីពីរគឺការត្រៀមខ្លួនជាស្រេចវិនិយោគអោយពាណិជ្ជកម្មអន់ឡាញ។ មាន សហគ្រាសជាច្រើនបានយល់ឃើញអំពីសារសំខាន់នៃពាណិជ្ជកម្មអន់ឡាញរួចហើយ ប៉ុន្តែគេគិតថា ពាណិជ្ជកម្មអន់ឡាញគឺឥតគិតថ្លៃ មិនត្រូវការវិនិយោគ ប្រការនេះមិនត្រឹមត្រូវឡើយ”។

        នៅសិក្ខាសាលានេះដែរ លោកស្រី Judie Ke អ្នកជំនាញខាងពាណិជ្ជកម្ម អន្តរជាតិបានអោយដឹងថា វៀតណាមត្រូវបានស្គាល់ដល់ជាគោលដៅគួរអោយ ទាក់ទាញរបស់វិនិយោគិនអន្តរជាតិហើយទំនិញនាំចេញរបស់វៀតណាមមាន ឱកាសជាច្រើនដើម្បីជ្រៀតចូលយ៉ាងស៊ីជំរៅទៅក្នុងទីផ្សារសំខាន់ៗ ជាពិ សេសគឺទីផ្សារអាមេរិក។ ហេតុនេះហើយ ការនាំចេញអន់ឡាញនឹងជាឧបករណ៍ ដ៏មានអត្ថន័យគន្លឹះចំពោះសហគ្រាសវៀតណាមដើម្បីទាញយកឱកាសពោល ខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ