វិស័យបច្ចេកវិទ្យាព័ត៌មានរបស់វៀតណាមបន្តមានកំណើនដ៏ល្អ

(VOVWORLD) - របាយការណ៍នេះក៏បានអោយដឹងថា វៀតណាមកំពុងមានសក្ដានុភាពដ៏ធំ ធេងដើម្បីអភិវឌ្ឍន៍វិស័យអាជីវកម្មលើលំហរអ៊ីនធឺណិត ក៏ដូចជានៅលើកម្មវិធី ទូរស័ព្ទចល័តផងដែរ។

តាមរបាយការណ៍ថ្មីបំផុតរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានអោយដឹងថា ប្រាក់ចំណូលសរុបនៃផ្នែកព័ត៌មាននិងទូរគមនាគមន៍ក្នុង ឆមាសទីមួយឆ្នាំ២០១៩សម្រេចបានប្រមាណ៥៥,៩ពាន់លានដុល្លាអាមេរិក ដែលក្នុងនោះវិស័យឧស្សាហកម្មទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន (ICT) ជា វិស័យដែលមានចំណូលខ្ពស់គួរអោយកត់សម្គាល់ ដោយរួមវិភាគទានប្រមាណ ៤៧,៣ពាន់លានដុល្លាអាមេរិក។

        របាយការណ៍នេះក៏បានអោយដឹងថា វៀតណាមកំពុងមានសក្ដានុភាពដ៏ធំ ធេងដើម្បីអភិវឌ្ឍន៍វិស័យអាជីវកម្មលើលំហរអ៊ីនធឺណិត ក៏ដូចជានៅលើកម្មវិធី ទូរស័ព្ទចល័តផងដែរ។ ប៉ុន្តែ របាយការណ៍នេះបានបង្ហាញថា សហគ្រាសនៅក្នុង ប្រទេសកំពុងជួបប្រទះនឹងការប្រកួតប្រជែងរបស់បណ្ដាមូលដ្ឋានគ្រឹះឌីជីថលឆ្លងដែន។ រួមជាមួយគ្នានោះគឺហានិភ័យខាងព័ត៌មានអាក្រក់ ព័ត៌មានបំពុល និងការ បាត់បង់ពន្ធលើសហគ្រាសពហុជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ