សិក្ខាសាលា “ធ្វើត្រាប់តាមគំរូលោកប្រធានហូជីមិញ”

(VOVWORLD) - សិក្ខាសាលានេះត្រូវបានរៀប ចំឡើងក្នុងឱកាសរំលឹក ខួបរយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោក ប្រធានហូជីមិញ (ឆ្នាំ១៩៦៩-ឆ្នាំ២០១៩)។
សិក្ខាសាលា “ធ្វើត្រាប់តាមគំរូលោកប្រធានហូជីមិញ” - ảnh 1 លោកអ៊ុំហូជាមួយក្មួយៗកុមារ (រូបថត៖ សារមន្ទីរហូជីមិញ)

  សិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “ធ្វើត្រាប់តាមគំរូលោកប្រធាន ហូជីមិញ” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែសីហា នៅរដ្ឋធានីហាណូយ ដោយ មានការចូលរួមរបស់លោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនា មជ្ឈឹមរួមជាមួយអ្នកវិទ្យាសាស្ត្រជាច្រើនផងដែរ។ សិក្ខាសាលានេះត្រូវបានរៀប ចំឡើងក្នុងឱកាសរំលឹកខួបរយៈពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោក ប្រធានហូជីមិញ (ឆ្នាំ១៩៦៩-ឆ្នាំ២០១៩)។

        បទអន្តរាគមន៍នៅសិក្ខាសាលានេះបានបំភ្លឺនូវទស្សនៈនានាក្នុងមរតក សាសន៍របស់លោកប្រធានហូជីមិញស្ដីពីទឹកចិត្តសប្បុរសធម៌ រចនាបទសាមញ្ញ និងស្មារតីធ្វើជាគំរូរបស់លោក ក្នុងការកសាងបក្សនិងប្រព័ន្ធនយោបាយ ក៏ដូច ជាតួនាទីនិងតម្លៃពិតជាក់ស្ដែងនៃការធ្វើជាគំរូចំពោះកម្មាភិបាលនិងបក្ខជន ជា ពិសេសគឺអ្នកដឹកនាំស្ថាប័ននិងអង្គភាព។ សិក្ខាសាលាក៏បានថែមទាំងបំភ្លឺអោយ បានច្បាស់ថែមទៀតនូវសីលធម៌ “ធ្វើជាគំរូ” របស់លោកប្រធានហូជីមិញនៅក្នុង មរតកសាសន៍ ក៏ដូចជាក្នុងជីវិតនិងបុព្វហេតុរបស់លោកផងដែរ។ សាស្ត្រាចារ្យ បណ្ឌិត Hoang Chi Bao អតីតសមាជិកក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹមបានអះអាងថា៖

        “ភាពលំអុត ភាពស្មោះត្រង់ ភាពសាមញ្ញ ទឹកចិត្តសប្បុរសធម៌និងអធ្យា ស្រ័យរបស់លោកប្រធានហូជីមិញគឺជាប្រព័ន្ធតម្លៃមួយដែលយើងគួរតែយល់ដឹងនិងប្រកាន់ខ្ជាប់ដើម្បីអនុវត្តក្នុងជីវភាពចំពោះរូបខ្លួនផ្ទាល់ មនុស្ស និងការងារ។ លោកអ៊ុំបានផ្ដែផ្ដាំថា កម្មាភិបាលនិងបក្ខជនគប្បីទិតៀនត្រឹមតែការងារប៉ុណ្ណោះ មិនទិតៀនមនុស្សទេ ដែលមានន័យថា លោកអ៊ុំគោរពលក្ខណៈបុគ្គលរបស់មនុស្សម្នាក់ៗ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ