សិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារស្វែងរកនិងជួយសង្គ្រោះមនុស្សនិងនាវាលើសមុទ្រខាងកើត”

(VOVworld) – ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ មិថុនា វិទ្យាស្ថានការទូតវៀតណាមនឹងរៀបចំ
សិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារស្វែងរកនិងជួយ
សង្គ្រោះមនុស្សនិងនាវាលើសមុទ្រខាងកើត” នៅទីក្រុងហាណូយ។ តាម
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh
Nghi បានឲ្យដឹងថា៖ សិក្ខាសាលានេះ គឺផ្នែកមួយក្នុងផែនការការងាររវាងអាស៊ាននិង
ចិនអំពីគោលការណ៍ណែនាំអនុវត្តសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាំគីនានា
លើសមុទ្រខាងកើត (DOC)។ នេះគឺជាឱកាសដើម្បីបណ្ដាប្រទេសពិភាក្សាអំពីរាល់
វិធានការកសាងទំនុកទុកចិត្ត តាមរយៈកិច្ចសហប្រតិបត្តិការក្នុងការងារស្វែងរកនិង
ជួយសង្គ្រោះលើសមុទ្រខាងកើត វាយតំលៃការពិតជាក់ស្តែងនិងការចាំបាច់កសាង
វិធានការរួមសំដៅបំរើការងារពោលខាងលើ ជាដើម។ តំណាងរដ្ឋាភិបាលមជ្ឍដ្ឋាន
អ្នកប្រាជ្ញនិងអ្នកជំនាញការនៃបណ្ដាប្រទេសអាស៊ាននិងចិននឹងចូលរួមសិក្ខាសាលា
នេះ៕

សិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារស្វែងរកនិងជួយសង្គ្រោះមនុស្សនិងនាវាលើសមុទ្រខាងកើត”  - ảnh 1
វិទ្យាស្ថានការទូតវៀតណាម នឹងរៀបចំសិក្ខាសាលា “បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន - ចិនក្នុងការងារ ស្វែងរកនិងជួយសង្គ្រោះសចំពោះមនុស្សនិងនាវាលើសមុទ្រខាងកើត” នៅទីក្រុងហាណូយ។ (Image: VOV Online)

ប្រតិកម្មទៅវិញ

ផ្សេងៗ