សិក្ខាសាលា ពាក់កណ្ដាលសតវត្សការពារដែនអាកាសរដ្ឋធានី

សិក្ខាសាលា ពាក់កណ្ដាលសតវត្សការពារដែនអាកាសរដ្ឋធានី - ảnh 1
សិក្ខាសាលា ពាក់កណ្ដាលសតវត្សការពារដែនអាកាសរដ្ឋធានី (qdnd.vn)


        Vovworld-កងពលធំការពារដែនអាកាសលេខ៣៦១(កងទ័ពជើងអាកាស)
វៀតណាមបានសហការជាមួយកាសែតកងទ័ពប្រជាជនរៀបចំសិក្ខាសាលា
ពាក់កណ្ដាលសតវត្សការពារដែនអាកាសរដ្ឋធានីនាព្រឹកថ្ងៃទី៧ឧសភានៅក្រុង
ហាណូយ។ នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពរបស់កងពលធំលេខ​
៣៦១រំលឹកខួបលើកទី៥០នៃទិវាបង្កើត(ទី១៩ឧសភា)។ វរៈសេនីយ៍ឯក Dang
Dinh Tuan ស្នងការនយោបាយកងពលធំការពារដែនអាកាសលេខ៣៦១​ កងទ័ព
​ជើងអាកាសបានឲ្យដឹងថា៖

        “ក្នុងស្ថានភាពនាបច្ចុប្បន្នត្រូវកសាងឬទ្ធានុភាពនយោបាយស្មារតីសំរាប់​
កម្មាភិបាលយុទ្ធជនមានឆ័ន្ទះប្តេជ្ញាត្រៀមខ្លួនជាស្រេចប្រយុទ្ធខ្ពស់និងត្រៀមខ្លួន
ពលីកម្មប្រយុទ្ធដើម្បីការពារមាតុប្រទេស ការពាររាល់ទីដៅដែលបានប្រគល់​ជូន។
មេរៀមទី២គឺបទពិសោធន៍ប្រពៃណីក្នុងការតស៊ូ យើងខ្ញុំបានអនុវត្តទៅ​លើ​កម្មវិធី
ហ្វឹកហាត់កងទ័ពលើកកំពស់សមទ្ធភាពលទ្ធភាពត្រៀមខ្លួនជាស្រេច​ប្រយុទ្ធវាយ
ឈ្នះរាល់ការវាយប្រហារដោយជើងអាកាសរបស់សត្រូវ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ