សិក្ខាសាលា “វៀតណាម-ទីកំសាន្តគួរឲ្យាទាក់ទាញចំពោះភ្ញៀវទេសចរអ៊ុយក្រែន”

សិក្ខាសាលា “វៀតណាម-ទីកំសាន្តគួរឲ្យាទាក់ទាញចំពោះភ្ញៀវទេសចរអ៊ុយក្រែន” - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Duong Tri/TTXVN)

(VOVworld) - ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនទើបនឹងបានសហការជា
មួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេសនេះ និងក្រុមហ៊ុនទេសចរណ៍ Victoria
 Tour វៀតណាម រៀបចំសិក្ខាសាលាក្រោមប្រធានបទ “វៀតណាម-ទី កំសាន្តគួរឲ្យ
ទាក់ទាញចំពោះភ្ញៀវទេសចរអ៊ុយក្រែន”។ថ្លែងមតិនៅទីនេះ ឯក អគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Minh Tri បានឲ្យដឹងថា វៀតណាមមាន
រមណីយដ្ឋានល្បីល្បាញជាច្រើនដែលត្រូវបានពិភពលោកស្គាល់ ដល់ មានឆ្នេរ
សមុទ្រស្អាតនិងអាកាសធាតុត្រូពិចដ៏ងាយស្រួលសំរាប់ផ្នែក ទេសចរណ៍សមុទ្រ។
ទន្ទឹមនឹងនោះ វៀតណាមក៏មានខឿនវប្បធម៌ដ៏សម្បូរបែប មានកេរ្តិ៍ដំណែលប្រវត្តិ
សាស្ត្រជាច្រើន មនុស្សវៀតណាមរស់រាយរាក់ទាក់និង សេវាកម្មទេសចរណ៍នៅ
វៀតណាមកំពុងត្រូវបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។នាពេលកន្លងទៅ
ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនជានិច្ចកាល សហការយ៉ាងស្អិតរមួតជាមួយ
ស្ថាប័នទាក់ទិននិងអង្គភាពអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីបង្ក
លក្ខណៈងាយស្រួលបំផុតសំរាប់ប្រជាពលរដ្ឋ អ៊ុយក្រែនទៅទេសចរណ៍នៅវៀត
ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ