សិក្ខាសាលា ហាណូយ-ម៉ូស្គូ២០១៥យថាទស្សន៍សហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍


សិក្ខាសាលា ហាណូយ-ម៉ូស្គូ២០១៥យថាទស្សន៍សហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ - ảnh 1
សិក្ខាសាលា ហាណូយ-ម៉ូស្គូ២០១៥យថាទស្សន៍សហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍


        Vovworld-សិក្ខាសាលា ហាណូយ-ម៉ូស្គូ២០១៥យថាទស្សន៍សហប្រតិបត្តិ​ការ​
ក្នុងវិស័យឧស្សាហកម្មវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ជាសកម្មភាពមួយ​ក្នុង
ក្របខ័ណ្ឌបណ្ដាទិវាហាណូយនៅម៉ូស្គូ ដោយគណៈកម្មាធិការប្រជាជនក្រុង​
ហាណូយសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីរៀបចំនាថ្ងៃ
ទី២២កញ្ញានៅសហព័ន្ធរុស្ស៊ី។ សិក្ខាសាលាបានចែកជាសម័យចំនួន២ បញ្ហា​បន្ទាន់
ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងក្រុងម៉ូស្គូនិងក្រុងហាណូយក្នុង​វិស័យ
ទេសចរណ៍និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មនិងវិនិយោគ។ បណ្ដា​ដំណាង​
បានប្រមូលផ្ដុំថ្លែងមតិនិងពិភាគ្សាអំពីរាល់ឱកាសនិងលក្ខណៈជាក់ស្ដែង​ពី​ភាគី
ទីក្រុងហាណូយនិងទីក្រុងម៉ូស្គូក្នុងការជួយឧបត្ថម្ភជំរុញវិនិយោគ​ពាណិជ្ជកម្មនិង
ទេសចរណ៍ទ្វេភាគី។ នៅសិក្ខាសាលា អង្គភាពអាជីវកម្មនៃ​ប្រទេស​ទាំងពីរបានរក
បានដៃគូក្នុងការនាំចេញនាំចូលទំនិញនិងសហប្រតិបត្តិ​ការ​រកស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ