សិក្ខាសាលា “អាស៊ីអាគ្នេយ៍៖ បណ្ដាទីផ្សារត្រូវបានស្វែងរកនិងដណ្តើម”

(VOV) – សិក្ខាសាលា “អាស៊ីអាគ្នេយ៍៖ បណ្ដាទីផ្សារត្រូវបានស្វែងរកនិងដណ្តើម” ទើបនឹងបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ តុលា នៅព្រឹទ្ធសភាបារាំង។ សិក្ខាសាលា នេះបានទាក់ទាញការចូលរូមរបស់អ្នកជំនាញការនិងតំណាងអង្គភាពអាជីវកម្ម បារាំងនៅអាស៊ីអាគ្នេយ៍ចូលរួមជាច្រើនកុះករ។តំណាងទាំងឡាយសុទ្ធតែចាត់
ទុកថា៖ អាស៊ីអាគ្នេយ៍គឺជាទីផ្សារងាយស្រួលដើម្បីបើកទូលាយការវិនិយោគ និង
ការធ្វើអាជីវកម្ម។ ស្តីពីទីផ្សារវៀតណាម នាយកស្ថាប័នពាណិជ្ជកម្មបារាំង ប្រចាំ
នៅវៀតណាម UBIFRANCE លោក Marc Cagnard បានឲ្យដឹងថា៖
“នាឆ្នាំខាងមុខ យើងខ្ញុំនឹងរៀបចំព្រឹត្តិការចំនួន ២០ នៅវៀតណាម ដើម្បីទាក់ ទាញការយកចិត្តទុកដាក់របស់អង្គភាពអាជីវកម្មតូចនិងមធ្យមបារាំងវិនិយោគ ចូលទីផ្សារវៀតណាម។ ដោយសារ ទីផ្សារវៀតណាមមានសក្តានុភាពនិងឱកាស
ជាច្រើន សំដៅវិនិយោគលើវិស័យបច្ចេកវិទ្យានិងធ្វើអាជីវកម្មបណ្តាផលិតផល
មានគុណភាពខ្ពស់៕”
សិក្ខាសាលា “អាស៊ីអាគ្នេយ៍៖ បណ្ដាទីផ្សារត្រូវបានស្វែងរកនិងដណ្តើម”  - ảnh 1
សិក្ខាសាលា “អាស៊ីអាគ្នេយ៍៖ បណ្ដាទីផ្សារត្រូវបានស្វែងរកនិងដណ្តើម” ទើបនឹងបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ តុលា នៅព្រឹទ្ធសភាបារាំង។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ