សិក្ខាសាលាចែករំលែករបៀបចរចារស្តីពីការប្រកួតប្រជែងក្នុង FTA

(VOVWORLD) - សិក្ខសាលាចែករំលែករបៀបចរចារស្តីពីការប្រកួតប្រជែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៩ សីហា ក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM3) ដែលកំពុងប្រារព្ធ ឡើងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។
 
សិក្ខាសាលាចែករំលែករបៀបចរចារស្តីពីការប្រកួតប្រជែងក្នុង FTA  - ảnh 1 សិក្ខាសាលាចែករំលែករបៀបចរចារស្តីពីការប្រកួតប្រជែងក្នុង FTA 

(VOVworld) – សិក្ខសាលាចែករំលែករបៀបចរចារស្តីពីការប្រកួតប្រជែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៩ សីហា ក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM3) ដែលកំពុងប្រារព្ធ ឡើងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម។ នេះគឺជាឱកាសដើម្បីបណ្ដា ខឿនសេដ្ឋកិច្ចជាសមាជិក APEC ផ្លាស់ប្តូរបទពិសោធន៍ក្នុងរបៀបដំណើរការចរ ចារអំពីការប្រកួតប្រជែងក្នុង FTA ក៏ដូចជា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចពីបណ្ដា ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ក្នុង APEC ផងដែរ។ នេះក៏ជាឱកាសដើម្បីវៀតណាម រៀនសូត្របទពិសោធន៍ពីបណ្ដាខឿនសេដ្ឋកិច្ចធំក្នុង APEC ទៀតផង។ លោកស្រី Tran Thi Minh Phuong ប្រធាននាយកដ្ឋានគ្រប់គ្រងការប្រកួតប្រជែង ចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖

        «ស្ថាប័នទទួលបន្ទុកបញ្ហាប្រកួតប្រជែងរបស់វៀតណាមចូលរួមយ៉ាងសកម្ម ក្នុងក្រុមអ្នកជំនាញការអំពីការប្រកួតប្រជែងរបស់ APEC ហើយរៀនសូត្រ បទពិសោធន៍ជាច្រើននៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកផងដែរ។ នាយកដ្ឋាន គ្រប់គ្រងការប្រកួតប្រជែងកំពុងដំណើរការធ្វើវិសោធនកម្មច្បាប់ប្រកួតប្រជែង ដែលមានខ្លឹមសារជឿនលឿនមួយចំនួន សមស្របនឹងបទដ្ឋានមិនត្រឹមតែរបស់ APEC ប៉ុណ្ណោះទេ ថែមទាំង របស់អន្តរជាតិ ទៀតផង»៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ