សិក្ខាសាលាទ្រឹស្ដីរវាងបក្សកុម្មុយនីស្ដវៀតណាមនិងគណៈបក្សកុម្មុយនីស្ដបារាំង

សិក្ខាសាលាទ្រឹស្ដីរវាងបក្សកុម្មុយនីស្ដវៀតណាមនិងគណៈបក្សកុម្មុយនីស្ដបារាំង - ảnh 1
សិក្ខាសាលាទ្រឹស្ដីរវាងបក្សកុម្មុយនីស្ដវៀតណាមនិងគណៈបក្សកុម្មុយនីស្ដបារាំង


       VOV-គណៈប្រតិភូបក្សកុម្មុយនិស្ដវៀតណាមដឹកនាំដោយសមាជិកមជ្ឈឹម​
បក្ស នាយកសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញនិងជា​
អនុប្រធាន​ក្រុម​ប្រឹក្សាទ្រឹស្ដីមជ្ឈឹម Ta Ngoc Tan បានអញ្ចើញចូលរួមសិក្ខាសាលា
​ទ្រឹស្ដីលើកទី១​រវាង​បក្សកុម្មុយនីស្ដវៀតណាមនិងគណៈបក្សកុម្មុយនីស្ដបារាំង
ជា​មួយប្រធានបទ “វិបត្តិ​ហិរញ្ញវត្ថុ-សេដ្ឋកិច្ចសកលនាបច្ចុប្បន្ននិងបណ្ដាបញ្ហា
បាន​ដាក់ចេញចំពោះ​ប្រទេស​នានា”នៅទីក្រុងប៉ារីស-បារាំង។ វាយតំលៃអំពី
សារៈសំខាន់​នៃសិក្ខាសាលា ប្រធាន​គណៈប្រតិភូវៀតណាម Ta Ngoc Tan បាន
អះអាងថា៖

        “អាចនិយាយបានថាក្នុងលក្ខណៈសកលភាវូបនីយកម្មនាបច្ចុប្បន្ន ការក្ដាប់
​ជាប់​រាល់ចលនា បញ្ហាសកល ក្នុងបណ្ដាដំបន់ជាសំណូមពរនិងមូលដ្ឋានមួយ​
ដើម្បីបក្ស​នីមួយៗ​ប្រទេសនីមួយៗអាចនឹងរៀបចំផែនការគោលនយោបាយ​
គោលមាគ៌ា អភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន។ បញ្ហាដែលយើងកំពុង​ពិភាគ្សាគឺ
​វិបត្តិសេដ្ឋកិច្ចសកល ជះឥទ្ធិពលដល់ប្រទេសបារាំងនិងវៀតណាម។ អាច
និយាយ​បានថានេះជាប្រភព​ឯកសារនិងចំណេះដឹងថ្មីបន្ថែមដើម្បីជួយឲ្យយើង
យល់ដឹងដ៏​ច្បាស់លាស់នឹងបញ្ហានេះ​និងលើមូលដ្ឋាននោះនឹងជួយឲ្យបក្សយើង
រៀបចំផែនការបណ្ដាគោលនយោបាយក្នុង​ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ