សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចនិងសង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែកញ្ញានៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចសង្គម។

សិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកជំនាញអំពីបញ្ហាសេដ្ឋកិច្ចនិងសង្គម - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញដឹកនាំអង្គសិក្ខាសាលា (រូបថត៖ TTXVN)

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានមានប្រសាសន៍ថា មតិយោបល់នៅសិក្ខាសាលានេះគឺជាបណ្តាញព័ត៌មានដ៏មានតម្លៃសម្រាប់រដ្ឋសភាក្នុងការសម្រេចចិត្តលើបញ្ហាសេដ្ឋកិច្ចសង្គមសំខាន់ៗរបស់ប្រទេសជាតិ។ វេទិកានេះក៏ជាកន្លែងសម្រាប់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រនិងអ្នកគ្រប់គ្រង បង្ហាញពីទស្សនៈផ្ទាល់ខ្លួន  មានលក្ខណៈស្ថាបនា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នៅក្នុងសិក្ខាសាលានេះ តំណាងទាំងក្នុងនិងក្រៅប្រទេសបានបង្ហាញបទអន្តរាគមន៍ និងពិភាក្សារំលេចនូវមតិយោបល់និងការវាយតម្លៃលើបរិបទពិសេសនៃស្ថានភាពអន្តរជាតិនិងក្នុងប្រទេស ការលំបាកនិងបញ្ហាប្រឈម តាមនោះ ដាក់ចេញមតិយោបល់ ផ្តល់នូវដំណោះស្រាយសមស្រប និងអនុសាសន៍សម្រាប់ឆ្នាំ ២០២២ និងបណ្តាឆ្នាំបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ