សិក្ខាសាលាពិសេសនៃសន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទី្វបអាស៊ី (ICAPP)

(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៣០ និងទី ៣១ ឧសភា សិក្ខាសាលា ពិសេសនៃសន្និសីទអន្តរជាតិបណ្ដាគណៈបក្សនយោបាយទី្វបអាស៊ី (ICAPP) បានប្រព្រឹត្តទៅនៅទីក្រុង Xian ខេត្ត Shaanxi ភាគឥសាន្តចិន ដែលទាក់ទាញ ការចូលរួមរបស់តំណាងនៃគណៈបក្សនយោបាយចំនួន ៥០​ មកពីប្រទេស
នានាក្នុងតំបន់។ តំណាងចំនួន ២០០ នាក់មកពីទី្វបអាហ្វ្រិកនិងអាមេរិកឡាទិន ក៏បានចួលរួមសិក្ខាសាលាលើកនេះក្នុងឋានៈអ្នកសង្គេតការ។ ដោយប្រធានបទ “រួមជំរុញការអភិវឌ្ឍន៍បៃតងនិងកសាងទ្វីបអាស៊ីល្អប្រសើមួយ” គោលដៅនៃ សិក្ខាសាលានេះគឺសំដៅពិភាក្សាអំពីរាល់វិធានការជំរុញការអភិវឌ្ឍន៍ចីរភាពនៅ
ទ្វីបអាស៊ី។ ICAPP គឺជាវេទិការនៃបណ្ដាគណៈបក្សនយោបាយក្នុងទ្វីបអាស៊ីនិង ទ្វីបមហាសាគរដែលត្រូវបានបង្កើតនាខែកញ្ញា​ឆ្នាំ ២០០០ ដោយមានគោលដៅគឺ បង្កើនការយល់ដឹងនិងទំនុកទុកចិត្តគ្នារវាងបណ្ដាគណៈបក្សនយោបាយ ជំរុញ កិច្ចសហប្រតិបត្តិការនិងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ