សិក្ខាសាលា៖រដ្ឋសភាវៀតណាមរយៈពេល៧០ឆ្នាំបង្កើតនិងអភិវឌ្ឍន៍

(VOVworld)-នាថ្ងៃទី១៤ឧសភា នៅទីក្រុង Da Lat បានប្រព្រឹត្តទៅសិក្ខាសាលា
វិទ្យាសាស្ត្រស្តីពី​ “រដ្ឋសភាវៀតណាមរយៈពេល៧០ឆ្នាំបង្កើតនិងអភិវឌ្ឍន៍”។ នៅ
សិក្ខាសាលានេះ តំណាងចូលរួមបានបង្ហាញបទអន្តរាគមន៍ស្រាវជ្រាវ និងវាយ តម្លៃនូវសមិទ្ធិសំខាន់ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋសភាវៀតណាម និងតួនា ទីរបស់រដ្ឋសភាក្នុងដំណើរការនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាម
ទិសទំនើប។​សិក្ខាសាលានេះបានឆ្ពោះទៅគោលដៅបង្កើតឡើងវេទិការផ្លាស់ប្តូរ
ថ្មី ពិភាគ្សា បូកសរុបទ្រឹស្តីជាក់ស្តែងស្តីពីដំណើរការអភិវឌ្ឍន៍របស់រដ្ឋសភា វៀត
ណាមក្នុងរយៈពេល៧០ឆ្នាំកន្លងមក។ ឈរលើមូលដ្ឋាននោះ ដាក់ចេញ សំណើរ
ទិសដៅរួមទាំងដំណោះស្រាយផ្លាស់ប្តូររចនាសម្ព័ន្ធ សកម្មភាពរបស់ រដ្ឋសភា ឆ្លើយតបនឹងសំណូមពរនៃដំណាក់កាលឧស្សាហូបនីយកម្មនិង ទំនើបភាវូបនីយ
កម្មប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ