សិក្ខាសាលាវៀតណាមផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្មនៅប៉ូឡូញ


សិក្ខាសាលាវៀតណាមផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្មនៅប៉ូឡូញ - ảnh 1
សិក្ខាសាលាវៀតណាមផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្មនៅប៉ូឡូញ (VNP)

        Vovworld-នៅមហាវិទ្យាល័យ Almamer នៅរដ្ឋធានី Warszawa របស់​ប៉ូឡូញទើបនឹងបានប្រព្រឹត្តទៅសិក្ខាសាលា វៀតណាម៖ផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្ម។ នៅសិក្ខាសាលានេះ បណ្ដាដំណាងបានពិភាគ្សានិង​វាយតំលៃ​ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងតួនាទីរបស់វៀតណាមក្រោយ​រយៈពេល​៣០ឆ្នាំផ្លាស់ប្តូរថ្មី ពិសេសគឺយថាទស្សន៍ក្រោយពេលបញ្ចប់ការចរចារលើកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) កិច្ចព្រមព្រៀងដៃគូឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងការបង្កើតសហគមន៍អាស៊ានពីចុងឆ្នាំ២០១៥។ នៅខាងក្រៅសិក្ខាសាលា គណៈចាត់តាំងបានផ្គត់ផ្គង់ឲ្យដំណាងនានាចំណង​ជើង​សៀវភៅឯកសារស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម តួនាទីរបស់​វៀតណាមក្នុងអាស៊ាន ស្ថានភាពដោះស្រាយជំលោះនៅសមុទ្រខាងកើតនិង​អធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ