សិក្ខាសាលាវិទ្យាសាស្ត្រនិងការតាំងបង្ហាញដោយប្រធានបទរណសិរ្យ Viet Minh

សិក្ខាសាលាវិទ្យាសាស្ត្រនិងការតាំងបង្ហាញដោយប្រធានបទរណសិរ្យ Viet Minh - ảnh 1
ការតាំងពិព័រណ៌៖រណៈសិរ្យ Viet Minh-មហាសាមគ្គីជាតិ

          (VOV)_សិក្ខាសាលាវិទ្យាសាស្ត្រ៖ ហូជីមិញជាមួយរណៈសិរ្យ Viet Minh​ ត្រូវបានប្រា
រព្វឡើងនាព្រឹកថ្ងៃទី១៨ ឧសភា នៅទីក្រុងហាណូយ ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍
លើកទី៧៥ទិវាបង្កើតរណៈសិរ្យ Viet Minh(ថ្ងៃទី១៩ឧសភា​ឆ្នាំ១៩៤១-ថ្ងៃទី១៩ឧសភាឆ្នាំ
២០១៦)។ 

          ក៏ក្នុងព្រឹកថ្ងៃនេះដែរ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅការតាំងពិព័រណ៌៖រណៈ
សិរ្យ Viet Minh-មហាសាមគ្គីជាតិ (1941-1951)។ថ្លែងមតិនៅទីនេះ ​លោក ​Nguyen
Thien Nhan ប្រធានគណៈកម្មាធិការរណៈសិរ្យមាតុភូមិវៀតណាម ​បានអះអាងថា៖

          “ ការរៀបចំតាំងពិព័រណ៌នេះជាឱកាសល្អមួយដើម្បីអះអាងនូវបញ្ញារបស់​ជន
វៀតណាម  អះអាងនូវចំណងសាមគ្គីភាព រួមចំណែកកសាងនិងការពារ​មាតុប្រទេស
ក្នុងដំណាក់កាលនាបច្ចុប្បន្ន។ ដោយស្មរតីនេះ យើងខ្ញុំសូមអបអរសាទរសារមន្ទីរប្រ
វត្តិសាស្ត្រជាតិបានរួមសហការជាមួយអង្គភាពនានារៀបចំការតាំងពិព័រណ៌នេះមុន
នឹងការបោះឆ្នោត ដើម្បីយើងនឹងរលឹកអំពីប្រទេសវៀត​ណាមមួយមុននេះ ដណ្ដើម
បានឯករាជ្យ គឺដោយសារចំណងសាមគ្គីភាពដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ