សិក្ខាសាលាវិទ្យាសាស្រ្តស្ពីតីរូបសណ្ឋានសេដ្ឋកិច្ចសង្គមរបស់គុយបា

(VOVworld)-នាថ្ងៃទី២៥មិនានៅទីក្រុងហាណូយ បណ្ឌិតសភាវិទ្យាសាស្រ្តនិង សង្គមវៀតណាមបានរួមសហការជាមួយស្ថានទូតគុយបារៀបចំសិក្ខាសាលា
ស្តីពី “បច្ចុប្បន្នកម្មអំពីរូបសណ្ឋានសេដ្ឋកិច្ចសង្គមរបស់គុយបានិងសេណារីយ៉ូ
ថ្មី” ។ នៅក្នុងសិក្ខាសាលានេះ សាស្រាចារ្យរង បណ្ឌិត Pham Van Duc អនុប្រធាន ណ្ឌិតសភាវិទ្យាសាស្រ្តនិង សង្គមវៀតណាមបានអះអាងថា វៀតណាមនិងគុយ បាមានទំនាក់ទំនងជិតស្និទ្ធតាំងពីយូរយាណាស់មកហើយ។​នាបច្ចុប្បន្ន ប្រទេស ទាំងពីរកំពុងស្ថិតក្នុងដំណើការផ្លាស់ប្តូរថ្មី ដោយគោលដៅប្រជាជនសម្បូធូធារ
ប្រទេសខ្លាំងមាំមួន សង្គមយុត្តិធម៌ អរិយធម៌។ សិក្ខាសាលានេះ ជាសកម្មភាព ដំបូងសម្រាប់កម្មវិធីសហប្រតិបត្តិការរវាងណ្ឌិតសភាវិទ្យាសាស្រ្តនិងសង្គមវៀត ណាមជាមួយស្ថានទូតគុយបានាពេលខាងមុខ។

        នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញការមួយចំនួនបានលើកសំនួរស្តីពី បញ្ហាអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងបរិបទដែលប្រទេសគុយបានៅមានការ​ លំបាកជាច្រើននោះ។ ចំពោះបញ្ហានេះ លោក Ruvislei Gonzalev  Saez វាគ្មិន នៅ
សិក្ខាសាលា បានឲ្យដឹងថា បញ្ហាអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាភារកិច្ច ស្នូល
របស់ថ្នាក់ដឹកនាំគុយបា។​ ទោះបីជាចំពោះ មុខមានការសាកល្បងជាច្រើនក៏ដោយ ប៉ុន្តែគុយបាកំពុងមានទិសដៅត្រឹមត្រូវ សម្រាប់ខ្លួន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ