សិក្ខាសាលាវាយតម្លៃចំពោះប្រសិទ្ធភាពនៃកម្មវិធីឥណទានគោលនយោបាយចំពោះជនរួមជាតិជាជនជាតិភាគតិច

(VOVWORLD) - នៅសិក្ខាសាលានេះ លោក Duong Quyet Thang អគ្គនាយកធនាគារ គោលនយោបាយសង្គមបានអោយដឹងថា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៩ ធនាគារគោលនយោបាយសង្គមកិច្ចកំពុងគ្រប់គ្រងបណ្ដាកម្មវិធីឥណ ទានគោលនយោបាយសង្គមក្នុងដើមទុនសរុបប្រមាណ៨,៦ពាន់លានដុល្លា អាមេរិក។ 

  សិក្ខាសាលានេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៥ ខែកញ្ញា នៅរដ្ឋធានី ហាណូយ ដែលបានរៀបចំឡើងដោយគណៈកម្មាធិការជនជាតិនិងធនាគារ គោលនយោបាយសង្គម។

        នៅសិក្ខាសាលានេះ លោក Duong Quyet Thang អគ្គនាយកធនាគារ គោលនយោបាយសង្គមបានអោយដឹងថា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៩ ធនាគារគោលនយោបាយសង្គមកិច្ចកំពុងគ្រប់គ្រងបណ្ដាកម្មវិធីឥណ ទានគោលនយោបាយសង្គមក្នុងដើមទុនសរុបប្រមាណ៨,៦ពាន់លានដុល្លា អាមេរិក។ ប្រភពទុនឥណទានគោលនយោបាយសង្គមបានរួមចំណែកជួយ អោយគ្រួសារជាជនជាតិភាគតិចរាប់ពាន់គ្រួសារ អភិវឌ្ឍផលិតកម្ម លើកស្ទួយ ជីវភាពរស់នៅនិងរួចផុតពីភាពក្រីក្រ។ ចែករំលែកអំពីប្រសិទ្ធភាពនៃកម្មវិធី ឥណទាននេះ លោក Tran Minh Tam តំណាងគណៈកម្មាធិការប្រជាជនឃុំ Kim Hoa ស្រុក Cau Ngang ខេត្ត Tra Vinh បានអោយដឹងថា៖

        “នាពេលកន្លងទៅ ប្រភពទុនឥណទានគោលនយោបាយបានជួយអោយ ជនរួមជាតិជាជនជាតិខ្មែរនៅក្នុងឃុំមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។ មានគ្រួសារចំនួន១៤៥បានរួចផុតពីភាពក្រីក្រ ឈានឡើងក្លាយទៅជាអ្នកមាន។ មនសិការពឹងផ្អែកលើរដ្ឋ ត្រូវបានលុបចោលជាបណ្ដើរៗ ហើយនា បច្ចុប្បន្ន ជនជាតិខ្មែរបានចេះរបៀបធ្វើយ៉ាងម៉េចដើម្បីចិញ្ចឹញបសុសត្វអោយបានល្អ ឬដាំដំណាំអោយមានទិន្នផលខ្ពស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ