សិក្ខាសាលាស្ដីពីឱកាសវិនិយោគ និងធ្វើអាជីវកម្មរបស់សហគ្រាសឥណ្ឌានៅខេត្ត Vinh Phuc

(VOVWORLD) -នាថ្ងៃទី ១០ តុលា នៅខេត្ត Vinh Phuc បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពីឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅខេត្ត Vinh Phuc។
សិក្ខាសាលាស្ដីពីឱកាសវិនិយោគ និងធ្វើអាជីវកម្មរបស់សហគ្រាសឥណ្ឌានៅខេត្ត Vinh Phuc - ảnh 1សិក្ខាសាលាស្ដីពីឱកាសវិនិយោគ
និងធ្វើអាជីវកម្មរបស់សហគ្រាសឥណ្ឌានៅខេត្ត Vinh Phuc 

នាថ្ងៃទី ១០ តុលា នៅខេត្ត Vinh Phuc បានប្រព្រឹត្តិទៅសិក្ខាសាលាស្ដីពីឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅខេត្ត Vinh Phuc។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា សិក្ខាសាលាវិនិយោគនៃខេត្ត Vinh Phuc នឹងរួមវិភាគទានយ៉ាងសំខាន់ក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ លោកបានសម្ដែងក្ដីសង្ឈឹមថា សិក្ខាសាលានេះ នឹងនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ភាគីចូលរួមនីមួយៗ ហើយទាក់ទាញវិនិយោគិនឥណ្ឌាឲ្យមកវិនិយោគនៅខេត្ត Vinh Phuc និយាយដោយឡែក និងវៀតណាមនិយាយរួម។

រីឯខ្លួនវិញប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc លោក Nguyen Van Tri មានក្ដីសង្ឈឹមថា តាមរយៈសិក្ខាសាលានេះ វិនិយោគិន ក៏ដូចជាសហគ្រាសឥណ្ឌា នឹងយល់ដឹងថែមទៀតនូវបរិយាកាសវិនិយោគ ទឹកដីវៀតណាម និង ខេត្ត Vinh Phuc ហើយនឹងមកទស្សនា ស្វែងយល់ឱកាសវិនិយោគ ធ្វើអាជីវកម្មនៅ Vinh Phuc នាពេលឆាប់ៗខាងមុខ។

នៅក្នុងសិក្ខាសាលានេះ សហគ្រាស និងវិនិយោគិន ឥណ្ឌា បានសម្ដែងការយកចិត្តទុកដាក់ចំពោះបរិយាកាសធ្វើអាជីវកម្មនៅវៀតណាមនិយាយដោយឡែក និងខេត្ត Vinh Phuc និយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ