សិក្ខាសាលាស្ដីអំពីការផ្ដើមគំនិតនិងអភិវឌ្ឍន៍តំបន់សម្របខ្លួនជាមួយបំរ៉ែបំរួលអាកាសធាតុ

សិក្ខាសាលាស្ដីអំពីការផ្ដើមគំនិតនិងអភិវឌ្ឍន៍តំបន់សម្របខ្លួនជាមួយបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ភាគកណ្ដាលវៀតណាមជាតំបន់រងខូចខាតធ្ងន់ធ្ងរបំផុតនៅទូទាំងប្រទេសដោយទឹកជំនន់ (រូបថត៖TTXVN)


(VOVworld) - នាថ្ងៃទី១៨វិច្ឆិកា គណៈកម្មការគ្រប់គ្រងគម្រោងការណ៍ផ្ដើមគំនិតនិង
អភិវឌ្ឍន៍តំបន់សម្របខ្លួនជាមួយនឹងបំរ៉ែបំរួលអាកាសធាតុដោយរដ្ឋាភិបាល Luxem
bourg ​​ផ្ដល់ជំនួយ(ដែលហៅកាត់ថាគម្រោងការណ៍ VIE/0៣៣)បានរៀបចំសិក្ខាសា
លាការផ្ដើមគំនិតនិងអភិវឌ្ឍន៍តំបន់ឲ្យសម្របខ្លួនជាមួយនឹងបំរ៉ែបំរួលអាកាសធាតុ សំដៅសុក្រិតផែនការសកម្មភាពនិងថវិការក្នុងឆ្នាំ២០១៥។គម្រោងការណ៍ VIE/
០៣៣ មានប្រភពទុនសរុបចំនួន១០លានអឺរ៉ូ ក្នុងនោះប្រាក់ចំនួន៨លានគឺជាខ្ទង់
ប្រាក់ជំនួយពីរដ្ឋាភិបាល Luxembourg ​ ចំនួនប្រាក់នៅសល់គឺរបស់ខេត្ត Thua Thien
Hue ភាគកណ្ដាលវៀតណាម ជាតំបន់អនុវត្តគម្រោងការណ៍។គម្រោងការណ៍នេះ គឺសំដៅជួយឧបត្ថម្ភបណ្ដានិន្នាការកាត់បន្ថយភាពក្រីក្រ បន្ធូរស្រាលកម្រិតខូចខាត
នៅតំបន់ងាយរងគ្រោះនានា និងសម្របខ្លួនជាមួយនឹងបំរ៉ែបំរួលអាកាសាធាតុនិង
បរិស្ថានប្រកបដោយចីរភាព សមភាពនិងប្រសិទ្ធភាពក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គម។គម្រោងការណ៍នេះនឹងបានអនុវត្តន៍ក្នុងរង្វង់៤ឆ្នាំ ដោយមានប្រភេទធ្វើ
សកម្មភាពចំនួន២៥និង ភារកិច្ចស្នូល១០ដែលនឹងត្រូវបានលាតត្រដាងអនុវត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ