សិក្ខាសាលាស្តីពីការដឹកនាំក្នុងអាស៊ានឆ្នាំ ២០១៤

(VOVworld) – នាថ្ងៃទី ២៨ មិនា សិក្ខាសាលាស្តីពីការដឹកនាំក្នុងសមាគមបណ្ដា
ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០១៤ បានប្រព្រឹត្តទៅ នៅរដ្ឋធានី Nay
Pyi Taw របស់មីយ៉ាន់ម៉ា។ គោលដៅនៃសិក្ខសាលានេះគឺសំដៅជួយឧបត្ថម្ភមីយ៉ាន់ម៉ា
ក្នុងការងារត្រៀមរៀបចំទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ាននាឆ្នាំ ២០១៤។ ថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា លោក Kyaw U Thant បានវាយតំលៃខ្ពស់ចំពោះការចែករំលែកបទពិសោធន៍ របស់បណ្ដាអតីតប្រធានអាស៊ាន
និងលេខាធិការដ្ឋានអាស៊ាន។ ទន្ទឹមនឹងនោះ លោក U Thant បានសង្កត់ធ្ងន់ថា៖ សិក្ខា
សាលានឹងជួយមីយ៉ាន់ម៉ាបន្តពង្រីក កំលាំងចលករ ដើម្បីការអភិវឌ្ឍន៍និងផ្សារភ្ជាប់របស់
អាស៊ាន ក្នុងដំណើរការសមហរណកម្ម ឆ្ពោះទៅសហគមន៍រួមអាស៊ាននាឆ្នាំ ២០១៥ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ