សិក្ខាសាលាស្តីពីការទប់ទល់នឹងបម្រែបម្រូលអាកាសធាតុ និង​ការពង្រឹង​សន្តិសុខ​ថាមពល

(VOVWORLD) -សិក្ខាសាលាស្តីពី "ការទប់ទល់នឹងបម្រែបម្រូលអាកាសធាតុ និងការពង្រឹងសន្តិសុខថាមពល ធានាការអភិវឌ្ឍដោយចីរភាព" បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៧ ខែមករានៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍អន្តរជាតិ ដែលមានទ្រង់ទ្រាយធំក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៣ ឆ្នាំ ២០១៩។
សិក្ខាសាលាស្តីពីការទប់ទល់នឹងបម្រែបម្រូលអាកាសធាតុ និង​ការពង្រឹង​សន្តិសុខ​ថាមពល - ảnh 1 លោក Nguyen Van Binh ប្រធានគណកម្មការសេដ្ឋកិច្ច

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Van Binh ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថានាបច្ចុប្បន្ននេះ គ្រោះអាសន្ន និងហានិភ័យអំពីបម្រែបម្រូលអាកាសធាតុចាំបាច់ត្រូវត្រេះរិះក្នុងដំណើរការកសាង និងអនុវត្តន៍បណ្ដាយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត ក្រុង និងផ្នែកនានារបស់វៀតណាម។

“គប្បីបង្កើនការយល់ដឹងរបស់បណ្ដាស្ថាប័ន ផ្នែកគ្រប់ជាន់ថ្នាក់ និងប្រជាជនអំពីផលប៉ះពាល់ជាអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុលើពិភពលោក និងនៅវៀតណាមនាបច្ចុប្បន្ននេះ។ តាមនោះ កំណត់យ៉ាងច្បាស់លាស់ថែមទៀតនូវការទទួលខុសត្រូវពាក់ព័ន្ធនានា ក្នុងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់បម្រែបម្រូលអាកាសធាតុ និងការងារបរិស្ថានអេកូឡូស៊ី។ បញ្ជាក់ពីមូលហេតុចម្បងមួយចំនួនដែលប៉ះពាល់ផ្ទាល់ដល់ការប្រែប្រួលអាកាសធាតុនៅវៀតណាម ជាពិសេសគឺនៅតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជាវាលសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញ។ តាមនោះ ដាក់ចេញសេណារីយ៉ូមួយចំនួន ដើម្បី ទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថានអេកូឡូស៊ី នាបប្ចុប្បន្ន និងនាពេលខាងមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ