សិក្ខាសាលាស្តីពីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មវៀតណាមក្នុងដំណាក់កាលថ្មី

(VOVworld)- សិក្ខាសាលាអន្តរជាតិស្តីពី “បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ កសិកម្មវៀតណាមក្នុងដំណាក់កាលថ្មីចូលរួមសមាហរណកម្មអន្តរជាតិ” ដែល​បានរៀបចំឡើងនាព្រឹកថ្ងៃទី១៧ធ្នូនៅទីក្រុងហាណូយ សំដៅវាយតម្លៃទៅលើ ឱកាសនិងការសាកល្បងក្នុងការនាំចេញផលិតផលកសិកម្មរបស់វៀតណាម
ជាពិសេស ខណៈដែលវៀតណាមចូលរួមកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លង
មហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ ថ្លែងមតិនៅពិធីបើក អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Quoc Doanh បានសង្កត់ធ្ងន់ថា៖

        “វិស័យកសិកម្មជាខ្លឹមសារសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ
របស់វៀតណាម ចូលក្នុងអង្គការនានាក្នុងតំបន់ លើបណ្តាវេទិការទ្វេភាគី ពហុ ភាគី
ដូចជាអាស៊ាន  APEC ASEM និង WTO។ ទន្ទឹមជាមួយគ្នានោះ កិច្ចសហ ប្រតិបត្តិ
ការលើវិស័យកសិកម្មជនបទក៏ត្រូវបានបើកទូលាយជាមួយប្រទេសជា ច្រើននិងតំបន់
ដែនដី សំដៅបង្កើនកិច្ចសហប្រតិបត្តិការក៏ដូចជាជម្រុញពាណិជ្ជកម្ម កសិកម្ម រុក្ខកម្មនិង
ជលផល រួមទាំងការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ