សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតត្រូវបានរៀបចំឡើងនៅអាមេរិក


សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតត្រូវបានរៀបចំឡើងនៅអាមេរិក - ảnh 1
សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតត្រូវបានរៀបចំឡើងនៅអាមេរិក (Image: VNA)

(VOVworld) – សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតប្រចាំឆ្នាំលើកទី ៦ បាន
ប្រព្រឹត្តទៅ នាថ្ងៃទី ១២ កក្កដា នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងបញ្ហាអន្តរជាតិ
 (CSIS) នៅ​រដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក)។ សិក្ខាសាលាទទួលបានការយកចិត្តទុក
ដាក់របស់សាធា រណមតិដោយសារវាត្រូវបានរៀបចំឡើងនៅប៉ុន្មានម៉ោងបន្ទាប់
ពីតុលាការអជ្ញាកណ្ដាល អចិន្ត្រៃយ៍អន្តរជាតិ (PCA) ចេញសាលក្រមអំពីការប្តឹង
តវ៉ារបស់ហ្វីលីពីនចំពោះ សេចក្តីប្រកាសអធិបតេយ្យភាពខុសឆ្គងរបស់ចិននៅ
សមុទ្រខាងកើត ក្នុងនោះ អះអាងថា៖ សំណូមពររបស់ចិនអំពីសិទ្ធិប្រវត្តិសាស្ត្រ
ចំពោះតំបន់សមុទ្រស្ថិតនៅផែនទី ៩ កំណាត់គឺផ្ទុយទៅនឹងអនុសញ្ញារបស់ អ.ស.ប.
 អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ចិនមិនដើរតួនាទីប្រវត្តិសាស្ត្រណាមួយ
ឡើយចំពោះតំបន់សមុទ្រនានានៅសមុទ្រខាងកើត ហើយគ្មានមូលដ្ឋានគត្តិយុត្ត
ក្នុងការលើកឡើងសេចក្តីប្រកាសខាងអធិបតេយ្យភាពអំពីសិទ្ធិ ប្រវត្តិសាស្ត្រចំពោះ
ប្រភពធនធានធម្មជាតិស្ថិតនៅផែនទី ៩ កំណាត់ទេ។ ក្នុងបទសន្ទរកៈថា នៅ
ពិធីបើកសិក្ខាសាលានេះ ព្រឹទ្ធសមាជិកអាមេរិក លោក Dan Sullivan បានស្វាគមន៍
 សាលក្រមរបស់ PCA ហើយវាយតំលៃថា៖ សាលក្រមនេះគឺជាឱកាសផងនិងការ
សាកល្បង ផងចំពោះភាគីទាក់ទិននានានៅសមុទ្រខាងកើត។ លោក Dan Sullivan
 បានដាស់តឿន ចិនដើរតួនាទីជាភាគីមានការទទួលខុសត្រូវមួយក្នុងសហគមន៍
អន្តរជាតិ ហើយប្រតិបត្តិតាម សាលក្រមរបស់ PCA ផងដែរ។ សិក្ខាសាលាអំពី
ជំលោះនៅសមុទ្រខាងកើតបានទាក់ទាញ ការចូលរួមរបស់អ្នកជំនាញការអ្នក
ប្រាជ្ញជួរមុខនិងមន្ត្រីជាន់ខ្ពស់មកពីអាមេរិក ហ្វីលីពីន វៀតណាម ជប៉ុន ចិន
 អូស្ត្រាលីនិងម៉ាឡេស៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ