សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតនៅជប៉ុន


សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតនៅជប៉ុន  - ảnh 1
សិក្ខាសាលាស្តីពីបញ្ហានៅសមុទ្រខាងកើតនៅជប៉ុន (Image: VOV)

(VOVworld) - ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២២ និងទី ២៣ កក្កដា មជ្ឈមណ្ឌល
ស្រាវជ្រាវគោលនយោបាយអន្តរជាតិចំណុះមហាវិទ្យាល័យ Meiji របស់ជប៉ុន
បានរៀបចំសិក្ខាសាលាដោយប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ
ដើម្បីសន្តិភាពស្ថិរភាពនៅតំបន់សមុទ្រអាស៊ី” សំដៅពិភាក្សាអំពីជំលោះ និង
នាំចេញដំណោះស្រាយបន្ធូលស្រាយភាពតានតឹងនៅសមុទ្រខាងកើត។ ក្នុង
ថ្ងៃធ្វើការទី ១ សិក្ខាសាលាបានទាក់ទាញការចូលរួមរបស់សមាជិកចំនួន ២
រយនាក់។ ដោយមានបទអន្តរាគមន៍ចំនួន ១១ បណ្ដាអ្នកប្រាជ្ញមកពីមជ្ឈ
មណ្ឌលស្រាវជ្រាវនិងមហាវិទ្យាល័យជួរមុខរបស់ជប៉ុន អាមេរិក វៀតណាម
តៃវ៉ាន់ (ចិន) បានប្រមូលផ្តុំវិភាគរាល់បំរ៉ែបំរួលថ្មីបំផុតនៅសមុទ្រខាងកើត
 គោលការណ៍គោលយោបាយរបស់ប្រទេសនានា តំបន់ដែនដីទាក់ទិនផ្ទាល់
និង មិនផ្ទាល់ជាមួយជំលោះនៅសមុទ្រខាងកើត ព្រមទាំង ផ្តើមឡើងវិធាន
ការមួយ ចំនួនសំដៅបន្ធូស្រាលភាពតានតឹងនៅតំបន់សមុទ្រសសៃឈាម
នៃខឿនសេដ្ឋកិច្ចពិភពលោកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ