សិក្ខាសាលាស្តីពីបញ្ហាសមុទ្រខាងកើតនៅឥណ្ឌា

សិក្ខាសាលាស្តីពីបញ្ហាសមុទ្រខាងកើតនៅឥណ្ឌា - ảnh 1
លោក Ton Sinh Thanh ថ្លែងមតិនៅសិក្ខាសាលា


(VOVworld)-ថ្លែងមតិនៅក្នុងសិក្ខាសាលាស្តីពី “សមុទ្រខាងកើត-ការជះឥទ្ធិពល លើសន្តិសុខនិងសេដ្ឋកិច្ច” ដែលប្រព្រឹត្តទៅនៅរដ្ឋធានី ញូវដេលីនាថ្ងៃទី២៤ កុម្ភៈ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Ton Sinh Thanh បានអះ អាងថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បី អះអាង អធិបតេយ្យរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa នៅ សមុទ្រខាង
កើត។​ ឯកអគ្គរដ្ឋទូត Ton Sinh Thanh បានអំពាវនាវភាគីនានាឲ្យ រក្សាសភាព
ដើម មិនគំរាមកំហែងនិងប្រើប្រាស់អំពើហឹង្សាដើម្បីដោះស្រាយ ជំលោះ និង
ត្រូវគោរពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅ សមុទ្រខាង
កើត(DOC) ហើយអនុម័តក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)យ៉ាង
ឆាប់ៗ។​វៀតណាមគាំទ្រការគោរពនិងប្រតិបត្តិនូវអនុសញ្ញាអ.ស.ប ស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២ នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តសំដៅប្រែ តំបន់សមុទ្រ
ខាងកើតឲ្យក្លាយទៅជាតំបន់សន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ លោក
Ton Sinh Thanh ក៏បានសម្តែងនូវការព្រួយបារម្ភ ចំពោះបម្រែបម្រូល យ៉ាងស្មុគ
ស្មាញនាពេលថ្មីៗនេះលើសមុទ្រខាងកើត ក្នុងនោះមានការដែលចិន ធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតគឺគំរាមកំហែង ទៅលើសន្តិភាព សន្តិសុខ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត​។ នៅសិក្ខាសាលានេះ អ្នក ប្រាជ្ញឥណ្ឌាជាច្រើនរូបក៏បានអំពាវនាវដំណោះស្រាយសន្តិភាពសំដៅដោះស្រាយ ជំលោះព្រមទាំងជម្រុញសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ