សិក្ខាសាលាស្តីពីស្ថានភាពសមុទ្រខាងកើតនៅទីក្រុងប៉ារីស

(VOVWORLD) - “សមុទ្រខាងកើតនិងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក តើធ្វើដូចម្តេចដើម្បីធានាសន្តិសុខរួម?”  គឺជាប្រធានបទនៃសិក្ខាសាលាដែលរៀបចំឡើងដោយមូលនិធិ Gabriel Péri នាថ្ងៃទី ២៥ ខែកុម្ភៈ នៅវិទ្យាស្ថានភាសានិងវប្បធម៌បូព៌ាប្រចាំទីក្រុងប៉ារីសនៃប្រទេសបារាំង។ 
សិក្ខាសាលាស្តីពីស្ថានភាពសមុទ្រខាងកើតនៅទីក្រុងប៉ារីស - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា 

លោក Alain Obadia ប្រធានមូលនិធិ Gabriel Péri បានអោយដឹងថា៖  “យើងខ្ញុំបានតាមដានជាប់នូវសភាពការណ៍ នៅសមុទ្រខាងកើត ពីព្រោះនេះជាតំបន់រសើប សម្រាប់ពិភពលោកទាំងមូល។ យ៉ាង ណាមិញ ទំនាក់ទំនងដឹកជញ្ជូនពាណិជ្ជកម្មតាមសមុទ្រជាគោលដៅស្រាវជ្រាវរបស់ខ្លួន យើងខ្ញុំបានសម្រេចចិត្តធ្វើការស្វែងយល់អោយកាន់តែជ្រាលជ្រៅថែមទៀតលើគ្រប់ផ្នែកទាំងអស់នៃបញ្ហានេះ  ដូចជាច្បាប់សេដ្ឋកិច្ច បរិស្ថាននិងប្រវត្តិសាស្រ្តជាដើម។ យើងខ្ញុំជឿជាក់ថា ព័ត៌មានដែលយើងផ្តល់ជូនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍបញ្ហាដោយសន្តិវិធី”។

នៅឯសិក្ខាសាលានេះ អ្នកស្រាវជ្រាវបានអះអាងថា រាល់ជំលោះនៅសមុទ្រខាងកើតចាំបាច់ត្រូវដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ។ គួរបញ្ជាក់ថា សមុទ្រខាងកើតគឺជាតំបន់សមុទ្រអន្តរជាតិ មានសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍។ ទន្ទឹមជាមួយគ្នានោះ សមុទ្រខាងកើតក៏ជាតំបន់មួយដែលមានប្រព័ន្ធអេកូឡូស៊ីចម្រុះហេតុដូច្នេះ ប្រទេសដែលមានអធិបតេយ្យនៅសមុទ្រខាងកើត រួមទាំងប្រទេសទាំងអស់ ដែលកំពុងប្រតិបត្តិការនៅតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក គួរតែចាត់វិធានការ ដើម្បីការពារបរិស្ថាននិងធ្វើអាជីវកម្មធនធានសមុទ្រប្រកបដោយនិរន្តរភាពនៅក្នុងតំបន់សមុទ្រនេះ។

អ្នកស្រាវជ្រាវក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាននិងចិន ក្នុងការធានាសន្តិសុខរួមនៅសមុទ្រខាងកើតនិងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក ព្រមទាំងបញ្ជាក់ពីវត្តមានរបស់បណ្តាប្រទេសទូទាំងពិភពលោកក្នុងនោះមានបារាំង គឺរួមចំណែកដល់ការធានាសន្តិសុខរួម ក៏ដូចជាធានានូវសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍តាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ