សិក្ខាសាលាស្តីពីសហគ្រាសខ្នាតតូចនិងមធ្យមចាប់អាជីព ប្រកបដោយ​ការច្នៃ​ប្រឌិត៖ ក្ដាប់ជាប់ឱកាសអភិវឌ្ឍន៍

(VOVWORLD) -នាព្រឹកថ្ងៃទី ៥ ខែមេសា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាមបានរួមសហការជាមួយ ក្រុមហ៊ុន Ibosses វៀតណាម និង សម្ព័ន្ធសមាគមគណនេយ្យករ សាការីចក្រភពអង់គ្លេសរៀបចំសិក្ខាសាលា ស្ដីពី "សហគ្រាសខ្នាតតូច និងមធ្យមចាប់អាជីពប្រកបដោយការច្នៃប្រឌិត៖ ក្ដោប ឱកាសអភិវឌ្ឍន៍ "  និងពិធីប្រកាសគម្រោងសាកពិសោធន៍ប្រព័ន្ធអេកូចាប់អាជីពសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
សិក្ខាសាលាស្តីពីសហគ្រាសខ្នាតតូចនិងមធ្យមចាប់អាជីព ប្រកបដោយ​ការច្នៃ​ប្រឌិត៖ ក្ដាប់ជាប់ឱកាសអភិវឌ្ឍន៍ - ảnh 1 លោកស្រី Bui Thu Thuy អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃ ក្រសួងផែនការនិងវិនិយោគ

សិក្ខាសាលានេះមានគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដោយផ្អែកលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតពីមេរៀនជោគជ័យអន្តរជាតិ និងជំរុញខ្លាំងដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យមចាប់អាជីពប្រកបដោយការច្នៃប្រឌិត។ តំណាងក្រសួងផែនការនិងវិនិយោគបានចាត់ទុកថា វៀតណាមគប្បីមានយុទ្ធសាស្ត្រ ដើម្បីក្ដាប់ជាប់ឱកាសពីនិន្នាការ និងមេរៀនជោគជ័យរបស់បណ្ដាប្រទេសដែលជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យម។ លោកស្រី Bui Thu Thuy អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃ ក្រសួងផែនការនិងវិនិយោគបានសង្កត់ធ្ងន់ថា៖

“នាបច្ចុប្បន្ននេះ សេចក្ដីសម្រេចចិត្តរបស់មជ្ឈឹម និងរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយនានា គឺសុទ្ធតែអះអាងអំពីតម្រូវកាបង្កើតប្រព័ន្ធអេកូ សំដៅជួយឧបត្ថម្ភសហគ្រាសខ្នាតតូច និងមធ្យម ដោយផ្អែកលើកត្តាបច្ចេកវិទ្យា ដើម្បីរីកចំរើនយ៉ាងឆាប់រហ័ស និងក្ដាប់ជាប់នឹងបដិវត្តន៍ 4.0 ។ កម្មវិធីនេះមានទ្រង់ទ្រាយធំធេង ដើម្បីជួយឧបត្ថម្ភសហគ្រាស startup ដែលក្នុងនោះ រដ្ឋាភិបាលដើរតួនាទីជា kickoff។ ទន្តឹមនឹងនេះ អាជ្ញាធរខេត្ត ក្រុង ធនាគារ និងសហគ្រាសឯកជនដើរតួនាទីចូលរួមប្រព័ន្ធអេកូផងដែរ”៕


ប្រតិកម្មទៅវិញ

ផ្សេងៗ