សិក្ខាសាលាស្តីពីហូជីមិញជាមួយនឹងសេចក្តីប្រាថ្នាឯករាជ្យជាតិនិងសង្គមនិយម

(VOVWORLD) - នៅក្នុងសិក្ខាសាលានោះលោក Nguyen Xuan Thang នាយកបណ្ឌិត្យសភាជាតិនយោបាយហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានសង្កត់ធ្ងន់ថា សេចក្តីប្រាថ្នាអំពីឯករាជ្យ - សេរីភាព - សមិទ្ធិផលបដិវត្ត ដែលប្រធានហូជីមិញបង្កើតឡើង កេរ្តិ៍ដំណែលសតិអារម្មណ៍ដែលលោកបានបន្សល់ទុកមក នៅតែបន្តនាំមកនូវតម្លៃជាត្រីវិស័យសម្រាប់ជ័យជំនះនៃបដិវត្តវៀតណាម។ 

សិក្ខាសាលាស្តីពីហូជីមិញជាមួយនឹងសេចក្តីប្រាថ្នាឯករាជ្យជាតិនិងសង្គមនិយម - ảnh 1លោក Nguyen Xuan Thang នាយកបណ្ឌិត្យសភាជាតិនយោបាយហូជីមិញ អញ្ជើញថ្លែងក្នុងសិក្ខាសាលា (រូបថត៖ TTXVN)

នាថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ បណ្ឌិត្យសភាជាតិនយោបាយហូជីមិញបានសម្របសម្រួលជាមួយគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម គណៈកម្មាធិការបក្សទីក្រុងហូជីមិញនិងគណៈកម្មា ធិការបក្សខេត្ត Cao Bang ដើម្បីរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ ក្រោមប្រធានបទ៖ “ហូជីមីញជាមួយដំណើរអនុវត្តន៍សេចក្តីប្រាថ្នាដើម្បីឯករាជ្យជាតិនិងសង្គមនិយម”។

នៅក្នុងសិក្ខាសាលានោះលោក Nguyen Xuan Thang នាយកបណ្ឌិត្យសភាជាតិនយោបាយ ហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានសង្កត់ធ្ងន់ថា សេចក្តីប្រាថ្នាអំពីឯករាជ្យ - សេរីភាព - សមិទ្ធិផលបដិវត្ត ដែលប្រធានហូជីមិញបង្កើតឡើង កេរ្តិ៍ដំណែលសតិអារម្មណ៍ដែលលោកបានបន្សល់ទុកមក នៅតែបន្តនាំមកនូវតម្លៃជាត្រីវិស័យសម្រាប់ជ័យជំនះនៃបដិវត្តវៀតណាម។

សិក្ខាសាលាស្តីពីហូជីមិញជាមួយនឹងសេចក្តីប្រាថ្នាឯករាជ្យជាតិនិងសង្គមនិយម - ảnh 2ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

សូមជម្រាបថា នៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ១៩១១ លោកប្រធានហូជីមិញបានចាកចេញពីកំពុងផែរ Nha Rong ដើម្បីស្វែងរកម៌ាគ៌ាជួយសង្គ្រោះប្រទេសជាតិ។ ក្នុងដំណើរអូសបន្លាយរយៈពេល ៣០ ឆ្នាំនោះ នៅប្រទេសបារាំង សហភាពសូវៀត ចិន ។ល។ លោកប្រធានហូជីមិញបានចូលរួមចលនាកុម្មុយនិស្តនិងកម្មករអន្តរជាតិ។ បន្ទាប់ពីបានកំណត់មាគ៌ាត្រឹមត្រូវនៃបដិវត្តវៀតណាម លោកប្រធានហូជីមិញអនុវត្តន៍ក្នុងលក្ខណៈជាក់ស្តែងនៃបដិវត្តវៀតណាម ជាពិសេសការអនុវត្តឯករាជ្យភាពជាតិនិងសង្គមនិយម ក៏ដូចជាកសាងនិងបង្កើតតួនាទីដឹកនាំរបស់បក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ