សិក្ខាសាលាអាជីវកម្មសឌីជីថលនិងការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត

(VOVWORLD) -នាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តពាណិជ្ជកម្ម និងប្រកួតប្រជែង បានសហការជាមួយសម្ព័ន្ធសមាគមអ៊ីនធើណែត វៀតណាម និងស្ថាប័នទាក់ទិននានា រៀបចំសិក្ខាសាលាស្ដីពីអាជីវកម្មឌីជីថល និងការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត។
សិក្ខាសាលាអាជីវកម្មសឌីជីថលនិងការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត - ảnh 1ទិដ្ឋភាព សិក្ខាសាលាស្ដីពីអាជីេវឌីជីថល និងការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត (boxaydung.com.vn)

នាព្រឹកថ្ងៃទី ២៦ ខែតុលា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តពាណិជ្ជសញ្ញានិងប្រកួតប្រជែង បានសហការជាមួយសម្ព័ន្ធសមាគមអ៊ីនធើណែតវៀតណាម និងស្ថាប័នពាក់ព័ន្ធនានា រៀបចំសិក្ខាសាលាស្ដីពីអាជីវកម្មឌីជីថលនិងការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត។

ដោយមានខ្លឹមសារសំខាន់ចំនួនពីរគឺ "បដិវត្ដន៍ឧស្សាហកម្មលើកទីបួននិងយុគសម័យឌីជីថល" និង" អាជីវកម្មឌីជីថលវៀតណាមនិងប្រទេសចាប់ផ្ដើមអាជីព" សិក្ខាសាលានេះ បានរៀបចំឡើងគឺសំដៅជួយឲ្យអង្គភាពអាជីវកម្មមានទស្សនៈទូទៅអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ អង្គសិក្ខាសាលាបានធ្វើការវិភាគនិងបំភ្លឺនូវខ្លឹមសារសំខាន់ៗគួឱ្យចាប់អារម្មណ៍ជាច្រើន ដូចជាកាអនុវត្តន៍ឌីជីថលជាក់ស្ដែងចំពោះអង្គភាពអាជីវកម្មវៀតណាម និងការសាកល្បង ព្រមទាំងឱកាសសម្រាប់សហគ្រាសវៀតណាមក្នុងបរិបទធ្វើអាជីវកម្មថ្មី ណែនាំការប្រកួតប្រជែងលកល និងផ្ទេរប្ដូរការធ្វើអាជីវកម្មក្នុងផ្នែកឧស្សាហកម្មលើកទី ៤ ផងដែរ។

បណ្ឌិត Vo Tri Thanh ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តពាណិជ្ជសញ្ញាបានសង្កត់ធ្ងន់ថា៖ “តាមរយៈសិក្ខាសាលានេះ យើងបានឃើញនូវភាពចាំចាច់ក្នុងការផ្ទេរប្ដូរជាឌីជីថលចំពោះអង្គភាពអាជីវកម្ម ផលិតផល សេវាកម្ម  រូបសណ្ឋានផលិតកម្ម។ដូច្នេះ យើងត្រូវឆ្លើយតបនឹងតម្រូវការនៃទីផ្សារ ដើម្បីការស្លាប់រស់នៃអង្គភាពអាជីវកម្មផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ