សិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី១២៖ ថែរក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការប្រែប្រួលជាច្រើន

(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី១២ក្រោមមូលបទ “ថែរក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការ ប្រែប្រួលជាច្រើន” បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៦ វិច្ឆិកា នៅទីក្រុង ហាណូយ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានការទូត មូលនិធិស្រាវជ្រាវ សមុទ្រខាងកើតនិងសមាគមន៍មេធាវីវៀតណាម។ 

ព្រឹត្តិការណ៍នេះមានការ ចូលរួមដោយផ្ទាល់របស់តំណាងជាង៣០០រូប ការចូលរួមតាមប្រព័ន្ធវីដេអូ របស់តំណាងជាង៤០០រូបនៅប្រទេសចំនួន៣០ ឯកអគ្គរដ្ឋទូតចំនួន១២រូប តំណាងស្ថាប័នបេសកកម្មបរទេសប្រចាំនៅវៀតណាមជាង២០អង្គភាព ព្រមទាំងអ្នកសារព័ត៌មានជិត១០០នាក់មកពីទីភ្នាក់ងារសារព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ទាំងជាតិនិងអន្តរជាតិចំនួន៥៨អង្គភាពផងដែរ។

សិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី១២៖ ថែរក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការប្រែប្រួលជាច្រើន - ảnh 1 អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។
(រូបថត៖ baoquocte.vn)

ថ្លែងនៅសិក្ខាសាលា អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានចាត់ទុកថា ស្ថានភាពនៅសមុទ្រខាង កើតនៅតែមានបញ្ហាប្រឈមជាច្រើនដែលមិនទាយទុកជាមុន ធ្វើឲ្យប៉ះ ពាល់ដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ រួមទាំង បញ្ហាលេចធ្លោមួយចំនួនដូចជា ការបកស្រាយដោយឯកតោភាគីនូវច្បាប់ អន្តរជាតិមិនសមស្របនឹងស្ដង់ដារនិងផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ និងការ ធ្វើយោធូបនីយកម្មសមុទ្រខាងកើត។ ដើម្បីជំនះពុះពារលើបញ្ហាប្រឈម ទាំងនេះ ភាគីនានាត្រូវការលើកកំពស់ស្មារតីសន្ទនា ជំរុញកិច្ចសហប្រតិបត្តិ ការ រួមគ្នាអភិវឌ្ឍ ហើយស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់ភាពខុស ប្លែកនិងជម្លោះនៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ ព្រមទាំង បង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រែក្លាយសមុទ្រខាងកើតទៅជាលំហ សមុទ្រប្រកបដោយភាពស្អិតរមួតនិងកិច្ចសហប្រតិបត្តិការជំនួសឲ្យការ ប្រកួតប្រជែងនិងការប្រឈមមុខដាក់គ្នា។ លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់ថា៖

“ចាំបាច់ត្រូវស្ថាបនា ថែរក្សាបរិយាកាសដ៏អំណោយផលសម្រាប់ជំរុញ កិច្ចសហប្រតិបត្តិការ។ ដើម្បីធ្វើបានប្រការនេះ ដំបូងបង្អស់គឺចាំបាច់ត្រូវ ពង្រឹងទំនុកចិត្តយុទ្ធសាស្ត្ររវាងបណ្ដាប្រទេសទាំងនៅក្នុងនិងក្រៅតំបន់អំពីបញ្ហាសមុទ្រខាងកើត។ មានវិធានការជាច្រើនដើម្បីកសាងទំនុកចិត្ត ក៏ប៉ុន្តែ សំខាន់បំផុតនោះគឺតម្លាភាពក្នុងគោលនយោបាយ ការគោរពយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ញត្តិពាក់ព័ន្ធនានាដល់ច្បាប់អន្តរជាតិ និងការប្រតិបត្តិប្រកបដោយ ទំនួលខុសត្រូវ”។

សិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រខាងកើតលើកទី១២៖ ថែរក្សាសន្តិភាពនិងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការប្រែប្រួលជាច្រើន - ảnh 2 តំណាងមួយចំនួនដែលបានចូលរួមសិក្ខាសាលា។ (រូបថត៖ baoquocte.vn)

លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានបន្ថែមទៀតថា បណ្ដាប្រទេស ចាំបាច់ត្រូវបន្តជំរុញមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់ គាំទ្រចំពោះចក្ខុវិស័យអាស៊ានស្ដីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយឯកភាពលើវិធីអភិក្រមយុទ្ធសាស្ត្ររួមរបស់អាស៊ានចំពោះសន្តិសុខសមុទ្រតំបន់ បង្កលក្ខណៈងាយស្រួលសម្រាប់អាស៊ាននិងចិនឆាប់សម្រេច ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។ ទន្ទឹមនឹងនេះដែរ មិនអនុវត្តសកម្មភាពដោយឯកតោភាគីទាំងខាងយោធានិងស៊ីវិល សំដៅ ផ្លាស់ប្ដូរសភាពដើមនៅសមុទ្រខាងកើត បន្តគោរពរាល់តម្លៃនៃ UNCLOS ១៩៨២ ដោយចាត់ទុកអនុសញ្ញានេះជាមូលដ្ឋានគតិយុត្តសម្រាប់គ្រប់ សកម្មភាពនៅសមុទ្រ ក៏ដូចជាគោរពផលប្រយោជន៍ស្របច្បាប់របស់ភាគី នានានៅសមុទ្រខាងកើតផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ