សិក្ខាសាលាអន្តរជាតិស្តីពីទំនាក់ទំនងពាណិជ្ជកម្មវៀតណាម - សហរដ្ឋអាមេរិក​ក្នុងបរិបទថ្មី

(VOVWORLD) -សិក្ខាសាលានេះចែកចេញជាពីរវគ្គ វគ្គទី ១ បានផ្តោតលើការតំរង់ទិសដៅយុទ្ធសាស្ត្រ និង គោលនយោបាយកិច្ចការបរទេសរបស់អាមេរិកចំពោះវៀតណាម។ រីឯវគ្គទី ២ បានផ្ដោតលើគោលនយោបាយកិច្ចការបរទេសសហរដ្ឋអាមេរិក និងផលប៉ះពាល់ដល់ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក។

នាថ្ងៃទី ១៤ ខែវិច្ឆិកានៅទីក្រុងហាណូយវិទ្យាស្ថានស្រាវជ្រាវអាមេរិក បណ្ឌិតសភាវិទ្យាសាស្ត្រ សង្គមវៀតណាមបានរៀបចំសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ “ ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម - សហរដ្ឋអាមេរិកក្នុងបរិបទថ្មី”សំដៅផ្តោតលើការ វិភាគទិសដៅយុទ្ធសាស្ត្រក្នុងគោលនយោបាយកិច្ចការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងផលប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម - អាមេរិក។

សិក្ខាសាលានេះចែកចេញជាពីរវគ្គ វគ្គទី ១ បានផ្តោតលើការតំរង់ទិសដៅយុទ្ធសាស្ត្រ និង គោលនយោបាយកិច្ចការបរទេសរបស់អាមេរិកចំពោះវៀតណាម។ រីឯវគ្គទី ២ បានផ្ដោតលើគោលនយោបាយកិច្ចការបរទេសសហរដ្ឋអាមេរិក និងផលប៉ះពាល់ដល់ទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក។

នៅក្នុងសិក្ខាសាលានេះ អង្គប្រជុំបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទថ្មីនេះកំពុងដាក់ចេញការសាកល្បងដ៏ធំធេងចំពោះវៀតណាម ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។ ដូច្នេះ វៀតណាមគប្បីយកចិត្តទុកដាក់លើបញ្ហាមួយចំនួនដូចជា៖ សុក្រឹត

ប្រព័ន្ធច្បាប់ស្ដីពីពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាពធនធានមនុស្ស។ លើសពីនេះទៀត សហគ្រាសវៀតណាមចាំបាច់ត្រូវធ្វើកំណែទម្រង់ដំណើរការផលិតកម្មតាមទិសវិនិយោគក្នុងការនាំចូលបច្ចេកវិទ្យា។ រដ្ឋាភិបាលនិងសហគ្រាសវៀតណាមម្ចាស់ការស្វែងរកទីផ្សារថ្មីសម្រាប់ទំនិញនាំចេញ ព្រមទាំងកាត់បន្ថយ ការពឹងផ្អែកលើទីផ្សារធំ ៗ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ