សិក្ខាសាលាអន្តរជាតិស្តីពីបច្ចេកវិទ្យាណាណូជីវសាស្ត្រ អគ្គញ្ញាណជីវសាស្ត្រ និងគណនា
(VOVWORLD) - សិក្ខាសាលានេះមានគោលបំណងផ្តល់មូលដ្ឋានគ្រឹះអន្តរផ្នែកសម្រាប់ប្រតិភូទាំងអស់ ដើម្បីបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីនិន្នាការថ្មីៗ ព្រមទាំងបញ្ហាប្រឈមជាក់ស្តែងដែលបានជួបប្រទះ និងដំណោះស្រាយដែលបានអនុវត្តន៍នៅក្នុងវិស័យ បច្ចេកវិទ្យាណាណូជីវសាស្ត្រ អគ្គញ្ញាណជីវសាស្ត្រ និងគណនា។
សិក្ខាសាលាអន្តរជាតិស្តីពីបច្ចេកវិទ្យាណាណូជីវសាស្ត្រ អគ្គញ្ញាណជីវសាស្ត្រ និងគណនា |
សិក្ខាសាលាអន្តរជាតិលើកទីមួយស្តីពីវិទ្យាសាស្ត្រជីវិតណាណូ៖ បច្ចេកវិទ្យាណាណូជីវសាស្ត្រ អគ្គញ្ញាណជីវសាស្ត្រ និងគណនាបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ កញ្ញា នៅខេត្ត Binh Dinh។ ប្រតិភូជាង ១០០ នាក់ រួមមាន៖ អ្នករាយការណ៍ វាគ្មិន អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងនិស្សិតមកពីសាកលវិទ្យាល័យចំនួន ៥០ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការវិទ្យាសាស្ត្ររបស់ប្រទេសចំនួន ១៥ នៅលើពិភពលោក។
សិក្ខាសាលានេះមានគោលបំណងផ្តល់មូលដ្ឋានគ្រឹះអន្តរផ្នែកសម្រាប់ប្រតិភូទាំងអស់ ដើម្បីបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីនិន្នាការថ្មីៗ ព្រមទាំងបញ្ហាប្រឈមជាក់ស្តែងដែលបានជួបប្រទះ និងដំណោះស្រាយដែលបានអនុវត្តន៍នៅក្នុងវិស័យ បច្ចេកវិទ្យាណាណូជីវសាស្ត្រ អគ្គញ្ញាណជីវសាស្ត្រ និងគណនា។ ការសិក្សាស្រាវជ្រាវដែលបានបង្ហាញនៅក្នុងសិក្ខាសាលានេះបានផ្ដល់ការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីបច្ចេកទេស និងនិន្នាការសិក្សាស្រាវជ្រាវដែលអាចប្រើប្រាស់បានលើវិស័យកសិកម្ម សុខភាពមនុស្ស និងបរិស្ថានផងដែរ៕