សិក្ខាសាលាអន្តរជាតិអំពីសន្តិសុខនាវាចរណ៍នៅឥណ្ឌូណេស៊ី

(VOVworld) – នាថ្ងៃទី ១៣ វិច្ឆិកា កងទ័ពជើងទឹក ឥណ្ឌូណេស៊ី (AL) បានរៀបចំ សិក្ខាសាលាអន្តរជាតិនាវាចរណ៍ ដោយប្រធានបទ “កសាងការយល់ដឹងអំពីសន្តិសុខ
នាវាចរណ៍ ដោយឈរលើផលប្រយោជន៍ជាតិ ដើម្បីជោគជ័យរបស់កិច្ចការកសាង
ប្រទេសជាតិ”។ សិក្ខាសាលាបានទាក់ទាញការចូលរួមរបស់បណ្ដា បន្ត្រីជាន់ខ្ពស់ AL សេនាអនុព័ន្ធយោធានៃប្រទេសនានាប្រចាំនៅឥណ្ឌូណេស៊ីរួមជាមួយអ្នកជំនាញការ
សន្តិសុខនាវាចរណ៍។ គោលដៅនៃសិក្ខាសាលានេះគឺ សំដៅវាយតំលៃបរិយាកាស
សន្តិសុខ សុវត្តិភាពនាវាចរណ៍ នៅអាស៊ី-អាគ្នេយ៍ និងក្នុងតំបន់ផ្សេងៗទៀតលើ
សកលលោក ដែលត្រូវបានជះឥទ្ធិពលដោយកក្តា សន្តិសុខប្រពៃណីនិងក្រៅ
ប្រពៃណី ពិសេសគឺ បញ្ហាជំលោះអធិបតាយ្យភាព បូរណភាពដែនដីលើសមុទ្រ
ខាងកើត។ បណ្តាតំណាងបានចាត់ទុកថា៖ ដើម្បី ធានាសន្តិសុខ អធិបតេយ្យភាព
ជាតិ សន្តិភាព ស្ថិរភាព ផលប្រយោជន៍រួមនៃ តំបន់ទាំងមូលប្រទេសនិមួយៗត្រូវ
មានវិធានការណ៍ទាក់ទងផ្ទាល់នឹងសន្តិសុខនាវាចរណ៍លើគ្រប់វិស័យនិងមានចរិត
លក្ខណៈស្ថាបនា នៅថ្នាក់រដ្ឋនិងក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់។ 
ដើម្បីអនុវត្តភារកិច្ចពោលខាងលើ បណ្ដាតំបន់បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃបណ្ដាវិធានការណ៍កសាងជំនឿជឿជាក់ ចែករំលែកព័ត៌មាន សហការអនុវត្ត កម្មវិធីសកម្មភាពអាស៊ានអំពីការបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើសផ្លងដែន”
(អាស៊ាន-PACTC) ប្រកបដោយប្រសិទ្ធភាព ជាដើម។ ប៉ុន្តែ បណ្ហាជំលោះ អធិបតេយ្យភាពកោះសមុទ្រ និង តំបន់ត្រួតស៊ីគ្នានៅសមុទ្រ រវាងប្រទេសនានា នៅតែសេសសលពិបាកដោះស្រាយ។ ដូច្នេះ បណ្ដាប្រទេសត្រូវគោរពយ៉ាង
ម៉ត់ចត អនុវត្តដោយត្រឹមត្រូវច្បាប់អន្តរជាតិ ក្នុងនោះមាន សន្ធិសញ្ញា អ.ស.ប.
ស្តីអំពី ច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ