សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតនៅអាហ្សង់ទីននិងប៊ែលហ្សិក

(VOVworld)-នាថ្ងៃទី២០ឧសភា ​មហាវិទ្យាល័យ UAI នៅអាហ្សង់ទីនបានរៀបចំ សិក្ខាសាលាស្តីអំពីសមុទ្រខាងកើត ដោយមានការចូលរួមជាច្រើនកុះករ របស់
សាស្រ្តាចារ្យ អ្នកប្រាជ្ញ  និងនិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ។ ក្រោម ប្រធានបទ “គ្រប់គ្រងបរិយាកាសនាវាចរណ៍របស់បណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន ) ការផ្តើមគំនិតសម្រាប់អាហ្សង់ទីន” សិក្ខាសាលានេះសំដៅចែករំលែក ទស្សន
និងបទពិសោធន៍របស់ប្រទេសនានាក្នុងការរក្សាអធិបតេយ្យភាពកោះ សមុទ្រ។
នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Nguyen Dinh Thao បានលើកច្បាស់ថា វៀតណាមមានភស្តុតាងប្រវត្តិសាស្រ្ត និងមូលដ្ឋានច្បាប់គ្រប់
គ្រាន់ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំ កោះ Hoang Sa និង
Truong Sa ព្រមទាំងលើកច្បាស់នូវគោលជំហររបស់វៀត ណាមក្នុងការដោះ
ស្រាយជំលោះនៅសមុទ្រខាងកើតគឺដោយសន្តិវិធី ដោយ ឈរលើច្បាប់អន្តរ
ជាតិ។

សិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើតនៅអាហ្សង់ទីននិងប៊ែលហ្សិក - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានៅអាហ្សង់ទីន (រូបថតៈ Diệu Hương/Vietnam+)

        ក៏ក្នុងថ្ងៃទី២០ឧសភា នៅទីក្រុងព្រុកសែល របស់ប៉ែលហ្សីក សភាទំនាក់
ទំនងអន្តរជាតិភូមិន្ទ Egmont បានរួមសហការជាមួយស្ថានទូតហ្វីលីពិនប្រចាំ
នៅប៊ែលហ្សីករៀបចំសិក្ខាសាលា “សមុទ្រខាងកើត យថាទស្សន៍ ក្រឡែកមើល
ពីជ្រុងជ្រោយច្បាប់និងប្រវត្តិសាស្រ្ត” ដោយវាគ្មិនគឺលោក Antonio T. Carpio  អ្នកជំនាញច្បាប់នៅតុលាការកំពូលរបស់ហ្វីលីពីន។ តាមឯកសារដោយលោក
Carpio នាំចេញគឹការដែលចិនទាមទាអំពី “ផ្លូវអណ្តាតគោ” គឺគ្មានមូលដ្ឋានច្បាប់ និងគ្មានការកំណត់ត្រឹមត្រូវឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ