សិក្ខាសាលាអនឡាញស្ដីពី "ពលករ និងការងារក្នុង​បរិបទ​នៃបដិវត្តន៍​ឧស្សាហកម្ម ៤.0"

(VOVWORLD) -នាព្រឹកថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ គេហទំព័រអេឡិចត្រូឡិចរបស់រដ្ឋាភិបាលបានរៀចំកិច្ចសន្ទនាអនឡាញដោយប្រធានបទ "ពលករ និងការងារក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.0" ។
សិក្ខាសាលាអនឡាញស្ដីពី សហគ្រាសទីក្រុងហូជីមិញជ្រើសរើសបុគ្គលិក (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

អញ្ជើញថ្លែងនៅទីនេះ លោក Le Quang Trung អនុប្រធាននាយកដ្ឋានទទួលបន្ទុកការងារ នៃ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖ រួម ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចនោះ ទីផ្សារការងារវៀតណាមបន្តមានការអភិវឌ្ឍតាមទិសទំនើបភាវូបនីយកម្មនិងទិសដៅទីផ្សារ  ក្របខ័ណ្ឌច្បាប់ របៀបរបប គោលនយោបាយទីផ្សារការងារត្រូវបានធ្វើឱ្យប្រសើរឡើងជាបណ្ដើរបណ្ដើរ។

លោក Le Quang Trung បានលើកច្បាស់ថា ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានបន្តអនុវត្តន៍រាល់វិធានការយ៉ាងព្រមៗគ្នាដូចជា៖បន្តសុក្រឹតរបៀបរបប គោលនយោបាយយោបាយអំពីការងារ ប្រាក់បៀវត្តន៍ ការធានារ៉ាប់រងសង្គម ពង្រីកសុពលភាពនៃការគ្របដណ្តប់លើគោលនយោបាយធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសម្រាប់អ្នកគ្មានការងារធ្វើ សុវត្ថិភាព ការងារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ