សិក្ខាសាលាអប់រំវៀតណាមនៅអូស្ត្រាលី

សិក្ខាសាលាអប់រំវៀតណាមនៅអូស្ត្រាលី - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖TTXVN)

(VOVworld) - អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth របស់អូស្ត្រាលី
សហការជាមួយមហាវិទ្យាល័យ Edith Cowan (ECU) ទើបនឹងបានរៀបចំសិក្ខា
សាលាអំពីប្រព័ន្ធអប់រំនៅវៀតណាម ដោយមានការចូលរួមរបស់សាស្រ្តាចារ្យ
គ្រូបង្រៀន អ្នកគ្រប់គ្រងអប់រំ និស្សិតវៀតណាមនិងអន្តរជាតិយ៉ាងច្រើនកុះករ។
ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុលលោក Le Viet Duyen បានវាយតំលៃខ្ពស់ចំពោះការ
ផ្ដើមគំនិតរៀបចំសិក្ខាសាលាអំពីប្រព័ន្ធអប់រំវៀតណាមរបស់មហាវិទ្យាល័យ ECU។
ឥឡូវនេះមាននិស្សិតវៀតណាមជាង៣ម៉ឺននាក់កំពុងសិក្សារៀនសូត្រនៅអូស្ត្រាលី
ហើយនេះជាប្រភពកម្លាំងដ៏ថ្លែថ្លាក្នុងការទទួលយកកំរិតអប់រំអន្តរជាតិ រួមចំណែក
ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម ក៏ដូចជាពូនជ្រុំឲ្យ ចំណងមិត្ត
ភាពនិងទំនាក់ទំនងដៃគូសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិង
អូស្រ្តាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ