សិក្ខាសាលាអំពីការផ្តល់សេវ៉ាកម្មពិគ្រោះយោបល់វិជ្ជាជីវៈតាមរយៈប្រព័ន្ធសេវ៉ាកម្មស្វែងរកការងារធ្វើ

សិក្ខាសាលាអំពីការផ្តល់សេវ៉ាកម្មពិគ្រោះយោបល់វិជ្ជាជីវៈតាមរយៈប្រព័ន្ធសេវ៉ាកម្មស្វែងរកការងារធ្វើ - ảnh 1
សិក្ខាសាលាស្តីអំពីការផ្តល់សេវ៉ាកម្មពិគ្រោះយោបល់វិជ្ជាជីវៈតាមរយៈប្រព័ន្ធសេវ៉ាកម្មស្វែងរកការងារ
ធ្វើដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ
(Image: tnol.vn)

(VOVworld) - នាព្រឹកថ្ងៃទី ២០ វិច្ឆិកា សិក្ខាសាលាស្តីអំពីការផ្តល់សេវ៉ាកម្មពិគ្រោះយោ
បល់វិជ្ជាជីវៈតាមរយៈប្រព័ន្ធសេវ៉ាកម្មស្វែងរកការងារធ្វើដែលត្រូវបានរៀបចំឡើងនៅ
ទីក្រុងហាណូយបានទាក់ទាញការយកចិត្តទុកដាក់ពីអ្នកជំនាញការជាច្រើននាក់មក
ពីប្រទេសចំនួន ១៩ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បណ្ដាតំណាងចូលរួមសិក្ខសាលានេះ
បានលើកច្បាស់ថា៖បណ្ដាប្រទេសត្រូវជំរុញនិងបង្កើនសកម្មភាពពិគ្រោះយោបល់
វិជ្ជាជីរៈសំរាប់ពលករជួយបណ្ដាអ្នកតាក់តែងគោលនយោបាយលើវិស័យគោល
នយោបាយបណ្តុះបណ្ដាលកសាងផែនការអភិវឌ្ឍន៍និងប្រើប្រាស់ប្រភពធនធាន
មនុស្សប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ បណ្ដាតំណាងបាន
ចែករំលែកបទពិសោធន៍អំពីសកម្មភាពពិគ្រោះយោបល់វិជ្ជាជីវៈបង្កើនការផ្សាភ្ជាប់
ការផ្គត់ផ្គង់និងតម្រូវការនៃទីផ្សារពលកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ