សិក្ខាសាលាអំពីស្ថានភាពនៅរុស្ស៊ីនិងការសាកល្បងចំពោះអង្គភាព អាជីវកម្មវៀតណាម

សិក្ខាសាលាអំពីស្ថានភាពនៅរុស្ស៊ីនិងការសាកល្បងចំពោះអង្គភាព អាជីវកម្មវៀតណាម - ảnh 1
តំណាងផ្ដល់មតិសំរាប់សិក្ខាសាលា


(VOVworld) - នាថ្ងៃទី២១ ធ្នូ នៅរដ្ឋធានីម៉ូស្គូ របស់រុស្ស៊ី សមាគមអង្គភាពអាជីវកម្ម
វៀតណាមនៅរុស្ស៊ីបានរៀបចំសិក្ខាសាលាដោយប្រធានបទ “វិបត្តិអ៊ុយក្រែនបទហ៊ុំ
ព័ទ្ធសេដ្ឋកិច្ចទៅលើរុស្ស៊ី ប្រាក់ ការធ្លាក់ថ្លៃនៃប្រាក់រូប - ការសាកល្បងនិងដំណោះ
ស្រាយចំពោះអង្គភាពអាជីវកម្មវៀតណាមនៅរុស្ស៊ី”។ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son បានសំដែងគោលបំណងថា អង្គភាពអាជីវកម្មវៀតណាមត្រូវបង្កើនការផ្សាភ្ជាប់ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក
ទៅតាមលទ្ធភាពដែលអាច ដើម្បីជំនះពុះពារដំណាក់កាលដ៏លំបាកនេះ។លោក
Nguyen Thanh Son ក៏បានជូនដំណឹងទៅសហគមន៍អំពីរាល់ការងាររបស់ស្ថាប័ន
ការទូតវៀតណាមសំដៅជំរុញស្ថាប័នមានសមត្ថកិច្ចរបស់រុស្ស៊ី យកចិត្តទុកដាក់
បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់សហគមន៍ជនវៀតណាមនៅទីនេះ៕

                                      Diep Anh អ្នកយកព័ត៏មានរបស់VOVប្រចាំនៅរុស្ស៊ី

ប្រតិកម្មទៅវិញ

ផ្សេងៗ