សិក្ខាសាលាអាស៊ាន-ចិនរំលឹកអនុស្សាវរី១០ឆ្នាំទិវាចុះហត្ថលេខាDOC

សិក្ខាសាលាអាស៊ាន-ចិនរំលឹកអនុស្សាវរី១០ឆ្នាំទិវាចុះហត្ថលេខាDOC - ảnh 1
សន្និសីទពិគ្រោះយោបល់លើកដម្បូងរវាងអាស៊ាននិងចិនស្តីអំពីDOC
នាខែវិច្ឆកាឆ្នាំ២០១២ (រូបថតៈ Internet)

(VOVworld)-សិក្ខាសាលារំលឹកខួបអនុស្សាវរីយ៌លើកទី១០ ទិវាចុះហត្ថលេខាលើ
សេចក្តី ថ្លែងការស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត(DOC) ដោយបណ្តាមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ាននិងចិនរៀបចំឡើងនៅរាជធា
នីភ្នំពេញកម្ពុជានាថ្ងៃទី១វិច្ឆិកា។ គណៈប្រតិភូវៀតណាម ដឹកនាំ​ដោយលោក Vu
Hồ អនុប្រធាននាយកដ្ឋានអាស៊ានក្រសួងការបរទេសវៀត​ណាមបានចូលរួមព្រឹត្ត
ការណ៌នេះ។ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា Hor
Namhong បានលើកច្បាស់ថា សិក្ខាសាលានេះជា ឱកាសដើម្បីអាស៊ាននិងចិន
ផ្លាស់ប្តូរបែបផែនរក្សាសុពលភាពនៃ DOC  សំដៅដោះស្រាយជំលោះនៅសមុទ្រ
ខាងកើត។លោកHor Namhong ក៏ចាត់ ទុកដែរថា ភាគីទាំងពីរត្រូវអនុវត្តន៌DOC
យ៉ាងពេញលេញតាមរយៈការ កំណត់រាល់សកម្មភាពជាក់ស្តែងដើម្បីផលប្រ
យោជន៌រួម និងចូលរួមបណ្តា ការពិភាគ្សាដើម្បីឈានដល់ក្រមប្រតិបត្តិតំបន់នៅ
សមុទ្រខាងកើត​(COC)។  អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនFu Ying អះអាងថា
ចិនសន្យានឹង អនុវត្តDOC ដ៏គ្រប់គ្រាន់ប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះ
ចាត់ទុកថា ចិននិងអាស៊ានត្រូវមានសកម្មភាពដើម្បីឈានដល់ការអនុម័តលើ
COC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ