សិក្ខាសាលាអាស៊ានស្ដីពីប្រេកង់ 5G

(VOVWORLD) -ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយទេ ថែមទាំងជាហេដ្ឋារចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធនៃបដិវត្តឧស្សាហកម្មលើកទី ៤ ទៀតផង។
សិក្ខាសាលាអាស៊ានស្ដីពីប្រេកង់ 5G - ảnh 1 សិក្ខាសាលាអាស៊ានស្ដីពីប្រេកង់ 5G (រូបថត៖គណចាត់តាំង)

នាព្រឹកថ្ងៃទី ១៦ ខេសីហានៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានរៀបចំសិក្ខាសាលាអាស៊ានស្ដីពីប្រេកង់ 5G។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានតំណាងនៃបណ្ដាស្ថាប័នគ្រប់គ្រងមកពីបណ្ដាប្រទេសអាស៊ាន អ្នកជំនាញមកពីទីភ្នាក់ងារ GSMA  Qualcomm  និងសហគ្រាសព័ត៌មានចល័តក្នុងស្រុក។

អញ្ជើញថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូគមនាគមន៍ លោក Pham Hong Ha បានឲ្យដឹងថា៖ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយទេ ថែមទាំងជាហេដ្ឋារចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធនៃបដិវត្តឧស្សាហកម្មលើកទី ៤ ទៀតផង។ បច្ចេកវិទ្យា 5G បានដើរតួនាទីយ៉ាងពិសេសក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ហើយជាកត្តាដែលមិនអាចខ្វះបាន ក្នុងការអនុវត្តន៍ជាក់ស្ដែងនូវគោលដៅកសាងអាស៊ានឌីជីថលឡើយ។ នៅវៀតណាមដើម្បីឆ្លៀតយកផលប្រយោជន៍ពី  5G នោះ ក្រសួងព័ត៌មាននិងទូគមនាគមន៍បានរៀបចំផែនការសាកពិសោធន៍ 5G ក្នុងឆ្នាំ២០១៩ រៀបចំផែនការមេស្ដីពីពីការផ្សព្វផ្សាយ ប្រេកង់ក្នុងឆ្នាំ ២០០១៩ ដល់ឆ្នាំ ២០២០ ក៏ដូចជាផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មនាឆ្នាំ ២០២០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ