សិក្ខាសាលា៧០ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម

សិក្ខាសាលា៧០ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម - ảnh 1
សិក្ខាសាលា៧០ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម

          (VOV)_នាព្រឹកថ្ងៃទី៥វិច្ឆិកា នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភាបានរៀប
ចំសិក្ខាសាលា៧០ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម។ សិក្ខាសាលាជាវេទិកាមួយ​ដើម្បីបណ្ដាសមា
ជិកសភា  ជំនាញការ អ្នកវិទ្យាសាស្ត្រផ្លាស់ប្តូរ បន្តពង្រីកតំលៃនៃច្បាប់រដ្ឋធម្មនុញ្ញលើក
ដំបូង ក្នុងដំណើការសុក្រិតប្រព័ន្ធច្បាប់។

          ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត​Le Minh Thong អនុប្រធាន​ គណៈ​កម្មា
ធិការច្បាប់ របស់រដ្ឋសភា នីតិកាលទី១៣ បានអោយដឹងថា៖

          “ ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ បានដាក់ចេញតំលៃប្រជាធិបតេយ្យ​ដើម​ដំបូង​។
វាមានលក្ខណះពិសេសដោយឡែក ពីព្រោះលើកកំពស់តំលៃ​រដ្ឋសភាផង ​និង​លើកកំ
ពស់​ប្រមុខដឹកនាំ​ទៀតផង។ នេះជាចំណុចពិសេសដោយឡែករបស់វៀតណាម។”

          ក្នុងថ្ងៃនេះដែរ ការតាំងពិព័រណ៌៧០ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម ក៏បានបើកនៅ​ទី
ក្រុងហាណូយដែរ។ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញរូបថតចំនួន១០០ផ្ទាំង ​និង
ឯកសារនានា ស្ដីអំពីបណ្ដាបទបញ្ញាត្តិ ឯកសារ កាសែត ដែលទាក់ទិនដល់ការ​តាក់
តែង​អនុម័តលើរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ និងច្បាប់រដ្ឋធម្មនុញ្ញក្រោយៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ