សក្តានុភាពសហប្រតិបត្តិការវប្បធម៌រវាងវៀតណាមនិងរុស្ស៊ីនៅធំធេងណាស់

(VOVWORLD) -ដំដៅស្វែងរកដំណោះស្រាយជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ ក៏ដូចជាត្រៀម រៀបចំនូវព្រឹត្តិការណ៍វប្បធម៌សំខាន់ៗ នាថ្ងៃទី២០ខែមិនា ស្ថានទូតវៀតណាមប្រចាំនៅ រុស្ស៊ីបានរៀបចំសន្និសីទតុមូល ស្តីពី “កិច្ចសហប្រតិបត្តិការវប្បធម៌វៀតណាម-រុស្ស៊ី៖ លក្ខណៈជាក់ស្តែងនិងយថាទស្សន៍”។
សក្តានុភាពសហប្រតិបត្តិការវប្បធម៌រវាងវៀតណាមនិងរុស្ស៊ីនៅធំធេងណាស់ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh ថ្លែងមតិក្នុងសិក្ខាសាលា

នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានបង្ហាញនូវបទអន្តរា គមន៍និង ពិភាក្សាលើចំណុចដែលទទួលបានក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ វៀតណាម-រុស្ស៊ីនាពេលកន្លងទៅ និងលើកឡើងនូវបញ្ហានៅសេសសល់ដែលត្រូវជំនេះពុះពារ ថែមទាំងវិធានការសម្រាប់ជម្រុញការជួបប្រាស្រ័យវប្បធម៌នាពេលខាងមុខ។ មតិទាំងអស់សុទ្ធតែបានអះអាងថា វៀតណាមនិងរុស្ស៊ីមានលក្ខណៈប្រហាក់ប្រហែល ជាច្រើននិងមានភាពជិតស្និទ្ធ។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរបានអនុវត្តន៍សកម្មភាព វប្បធម៌ សប្តាហ៍វប្បធម៌វៀតណាមនៅរុស្ស៊ីក៏ដូចជាទិវាវប្បធម៌និងសប្តាហ៍វប្បធម៌រុស្ស៊ី នៅវៀតណាមផងដែរ។ តំណាងចូលរួមទាំងអស់ក៏បានឯកភាពចាត់ទុកថា សក្កានុ ភាពសហប្រតិបត្តិការវប្បធម៌រវាងប្រ ទេសទាំងពីរនៅធំធេងណាស់។ តាមនោះភាគី ទាំងពីរ គប្បីជម្រុញលទ្ធភាពសហប្រតិបត្តិការ ការជួបប្រាស្រ័យវប្បធម៌រវាងប្រទេស ទាំងពីរនិងពង្រីកនូវតម្លៃវប្បធម៌និងសក្កានុភាពដែលមានស្រាប់ សំដៅរឹតចំណង ទំនាក់ទំនងវប្បធម៌ទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ