សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភារួមចំណែកលើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ

សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភារួមចំណែកលើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ - ảnh 1
សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភារួមចំណែកលើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀត ណាមនៅលើឆាកអន្តរជាតិ(http://baonghean.vn/)

          (VOV)_នាព្រឹកថ្ងៃទី៤ កញ្ញា នៅខេត្ត Nghe An ( ភាគកណ្ដាលវៀត​ណាម) ​គណៈកម្មាធិការកិច្ចការបរទេសនៃ​រដ្ឋសភាវៀតណាម បានរៀបចំសន្និសីទ​ពិភាក្សា អំពីដំណោះស្រាយ​លើកកំពស់ប្រសិទ្ធិភាពក្នុងការងារ​​ព័ត៍មានកិច្ចការ​បរទេសរបស់
រដ្ឋសភា។ នៅទីនេះបណ្ដាដំណាងសុទ្ធតែបានអះអាងថា ប៉ុន្មានឆ្នាំកន្លងទៅ  រួមជា មួយសកម្មភាពព័ត៍មានកិច្ចការបរទេសរួមរបស់បក្ស និងរដ្ឋ ​គឺការងារព័ត៍មានកិច្ចការ បរទេស រួមជាមួយសកម្មភាពកិច្ចការបរទេសរបស់​រដ្ឋសភាបានរួមចំណែកយ៉ាងសំ
ខាន់ ក្នុងការ ផ្សព្វផ្សាយរូបភាពវៀតណាម លើកកំពស់តួនាទី និងកិត្យានុភាព របស់ វៀតណាមលើឆាកអន្តរជាតិ ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយ
បណ្ដាប្រទេសនិងអង្គការអន្តរជាតិ ការពារអធិបតេយ្យភាពដែនដី កោះសមុទ្រ។ ដើម្បីលើកកំពស់ប្រសិទ្ធិភាព​ការងារព័ត៍មានកិច្ចការ​បរទេសរបស់រដ្ឋសភានា ពេលខាងមុខនេះ បណ្ដាដំណាងបានប្រមូលផ្តុំ​ពិភាក្សាអំពីក្រុមដំណោះស្រាយ
ចំនួន៧។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង ​បណ្ឌិត Pham Minh Son ប្រធានការិ
យាល័យ ទំនាក់ទំនងអន្តរជាតិ ​សាលាសភាបណ្ឌិតសារព័ត៍មាន និងឃោសនា
 បានចាត់ទុកថា៖

          “ ក្នុងសភាពការណ៍នាបច្ចុប្បន្ន ការងារព័ត៍មានកិច្ចការបរទេសរបស់រដ្ឋ​សភា ត្រូវបំពេញតម្រូវការថ្មីៗ។ ដំបូងបង្អស់ គឺត្រូវជំរុញខ្លាំងរាល់សកម្មភាព​ព័ត៍មានកិច្ច
ការបរ ទេសរដ្ឋសភា កែលំអរសកម្មភាពទាំងនេះប្រកបដោយ​ប្រសិទ្ធិភាពជាង  …លៗ”

ប្រតិកម្មទៅវិញ

ផ្សេងៗ