សកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងរាត្រីពិធីបុណ្យនៅ Moc Chau

(VOVWORLD) - ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌ និងទេសចរណ៍ឆ្នាំ ២០២៣ នាយប់ថ្ងៃទី ១ ខែកញ្ញា នៅលើខ្ពង់រាប Moc Chau (ខេត្ត Son La) បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាពិសេស ដែលប្រជាជននិងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។

សកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងរាត្រីពិធីបុណ្យនៅ Moc Chau - ảnh 1នៅតំបន់ទេសចរណ៍ Moc Chau Island បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “សំឡេងខេនគួឲ្យចាប់អារម្មណ៍ - ជនជាតិ Mong កំពុងហៅអ្នក”  (រូបថត៖ VOV)

ចំណុចលេចធ្លោគឺកម្មវិធីសិល្បៈពិសេស “សំឡេងខេនគួឲ្យចាប់អារម្មណ៍ - ជនជាតិ Mong កំពុងហៅអ្នក” ដែលធ្វើឡើងនៅតំបន់ទេសចរណ៍  Moc Chau Island ដែលជាកន្លែងមានស្ពាន Bach Long ដែលជាស្ពានថ្មើរជើងបាតកញ្ចក់ដែលវែងជាងគេលើពិភពលោក។ នៅទីនេះនៅលើឆាកចម្រុះពណ៌ តារាសម្ដែងប្រុសស្រីបានសម្តែងចម្រៀង និងរបាំពិសេសៗ បង្ហាញយ៉ាងរស់រវើកនូវជីវភាពរស់នៅប្រចាំថ្ងៃ និងផលិតកម្មរបស់ជនជាតិ Mong និងជនជាតិដទៃផ្សេងទៀតនៅ Moc Chau។

សកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងរាត្រីពិធីបុណ្យនៅ Moc Chau - ảnh 2នាល្ងាចថ្ងៃទី ១ ខែកញ្ញា នៅកណ្តាលស្រុក Moc Chau ការប្រលងវប្បធម៌សហគមន៍បានប្រព្រឹត្តទៅដោយមានការចូលរួមពីសិប្បករ និងតារាសម្ដែងសាធារណៈរាប់រយនាក់ (រូបថត៖ VOV)

លោកស្រី Dinh Thi Huong ប្រធានមន្ទីរវប្បធម៌ និងព័ត៌មានស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖ “តំបន់ទេសចរណ៍នានាក្នុងស្រុក Moc Chau ក៏បានប្រព្រឹត្តទៅនូវសកម្មភាពស្របគ្នាជាមួយនឹងសកម្មភាពរបស់ស្រុក ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការប្រមូលផ្តុំមនុស្សច្រើនពេកនៅកន្លែងតែមួយ ដែលនឹងធ្វើឱ្យភ្ញៀវទេសចរណ៍មានអារម្មណ៍មិនស្រួល និងប៉ះពាល់ដល់សុខភាព។ ឆ្នាំនេះ ស្រុក Moc Chau សហការជាមួយតំបន់ទេសចរណ៍ និងកន្លែងទាក់ទាញក្នុងតំបន់រៀបចំព្រឹត្តិការណ៍ក្នុងពេលដំណាលគ្នា ធានាបាននូវភាពវិសេសវិសាល និងទាក់ទាញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ