សកម្មភាពចាប់ផ្តើមឡើងវិញយុទ្ធនាការយោធារបស់Kievបានគំរាមកំហែងដល់ជំនួបកំពូលស្តីពីអ៊ុយក្រែន

សកម្មភាពចាប់ផ្តើមឡើងវិញយុទ្ធនាការយោធារបស់Kievបានគំរាមកំហែងដល់ជំនួបកំពូលស្តីពីអ៊ុយក្រែន - ảnh 1
លោក Dmitry Peskov(រូបថតៈ baomoi.com)


(VOVworld)-ក្នុងបទអធិប្បាយ នាថ្ងៃទី២០មករា ស្តីពីស្ថានភាពជំលោះឡើង
ជណ្តើរនៅភាគខាង កើត-ត្បូងរបស់អ៊ុយក្រែននាប៉ុន្មានថ្ងៃថ្មីៗនេះទីប្រឹក្សារបស់
ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានចាត់ទុកថា ការដែលកងទ័ព Kiev បង្កើនសកម្មភាពយោធានៅភាគខាងកើតអ៊ុយក្រែន ធ្វើឲ្យពិបាកក្នុងការរៀប
ចំឡើងជំនួបកំពូលចតុភាគី១(រួមមានរុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំង)ស្តី
អំពីជំលោះនៅប្រទេសនេះ។ លោក Peskov ចាត់ទុកថា ជំនួបពោលខាងលើ
អាច ដំណើការប្រសិនបើមានការត្រៀមរៀបចំសម្រាប់លទ្ធផលវិជ្ជមាន១។ ដោយ
សេចក្តីសម្រេចថា ចាប់ផ្តើមយុទ្ធនាការយោធាឡើងវិញរបស់រដ្ឋអំណាច Kiev
នៅតំបន់ខាងកើត-ត្បូង ការត្រៀមរៀបចំពោលខាងលើគឺមិនអាចអនុវត្តបាន
ឡើយ។

        ក្នុងព្រឹត្តការទាក់ទិន១ទៀត នាថ្ងៃទី២០មករា ក្រសួងការបរទេសអាល្លឺម៉ង់
បានឲ្យដឹងថា រដ្ឋមន្ត្រីការបទេសអាល្លឺម៉ង់លោក Frank-Walter Steinmeir បាន
អញ្ជើញសមភាគី  រុស្ស៊ីអ៊ុយ ក្រែននិងបារាំងទៅកាន់ទីក្រុងប៊ែកឡាំងដើម្បី
ពិភាគ្សាលើវិធានការកាត់បន្ថយភាពតានតឹងនៅភាគខាងកើតអ៊ុយក្រែននាយប់
ថ្ងៃទី២១មករា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ