សកម្មភាពឆ្ពោះទៅខួបលើកទី៧០នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលីថ្ងៃទី២៧កក្កដា

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ -យុទ្ធជនពលីថ្ងៃទី២៧កក្កដា នារសៀលថ្ងៃទី២០កក្កដា ឧត្តមសេនីយ៍ឯក លោក Luong Cuong  សមាជិកអចិន្ត្រៃ យ៍ លេខាបក្សទ័ពមជ្ឈឹមនិងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះយុទ្ធជនមានជំងឺ យុទ្ធជនពិការនៅ មជ្ឈមណ្ឌលថែទាំជនមានគុណូបការៈខេត្តPhu Tho។ 

នៅទីនេះ លោក Luong Cuong បានអះអាងថា បក្ស រដ្ឋ និងលេខាបក្សទ័ពមជ្ឈឹម ក្រសូងការពារប្រទេសនិងសង្គម ទាំងមូលជានិច្ចកាល យកចិត្តទុកដាក់ អនុវត្តការងារតបស្នងសងគុណចំពោះយុទ្ធ ជនពិការ យុទ្ធជនពលី ជនមានគុណូបការៈ។

        ក៏នាថ្ងៃទី២០កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Lam Dong បានរៀបចំពិធីជួបសំណេះសំណាលជាមួយបុគ្គល សាច់ញាត្តិគ្រួសារ ជន ជាតិភាគតិចនៅខេត្ត Lam Dong ដែលមានគុណូបការៈចំពោះបដិវត្តន៍។ នាយប់ ថ្ងៃដដែល មជ្ឈឹមសមាគមនិស្សិតវៀតណាម កាសែតយុវវ័យ បានរួមសហការ ជាមួយសម្ព័ន្ធសមាគមយុវជនខេត្ត Quang Tri រៀបចំកម្មវិធីសិល្បៈមួយនៅឈាប នដ្ឋានយុទ្ធជនពលីជាតិ Truong Son (ស្រុក Gio Linh ខេត្ត Quang Tri)។ នៅទីនេះ លោក Le Quoc Phong លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានមសមាគម និស្សិតវៀតណាមបានចែករំលែកថា៖

        “ជីវិតយុវវ័យរបស់វីរៈយុទ្ធជនពលីគឺត្រូវប្រគល់ជូនមាតុប្រទេស ដើម្បីសន្តិភាព និងឯករាជ្យ តាមនោះ ជីវិតយុវវ័យរបស់យុវជនបច្ចុប្បន្ន គឺគប្បីលះបង់ឲ្យបំណងប្រា ថ្នាកសាងនិងការពារមាតុប្រទេសវៀតណាម។ តាមរយៈកម្មវិធីនេះ យើងខ្ញុំសង្ឃឹម ថា ជំនាន់យុវជនវៀតណាមនឹងប្តេជ្ញាហាត់ពត់លត់ដំឲ្យសក្តិសមជាមួយនឹងការពលី របស់ជំនាន់មុន របស់ប្រជាជននិងរបស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ