សកម្មភាពឆ្ពោះទៅទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទី២៦មិនា

សកម្មភាពឆ្ពោះទៅទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទី២៦មិនា - ảnh 1
ពិធីលើកសសើរចំពោះលេខាសម្ព័ន្ធយុវជនឆ្នើមរដ្ឋធានីចំនួន១០០នាក់ឆ្នាំ២០១៤។ (ktdt.vn)

        Vovworld-នាព្រឹកថ្ងៃទី២១មិនា សម្ព័ន្ធយុវជនទីក្រុងហាណូយបានរៀបចំ​ពិធីរំលឹកខួបលើកទី៨៣នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនិងលើក
សសើរចំពោះលេខាសម្ព័ន្ធយុវជនឆ្នើមរដ្ឋធានីចំនួន១០០នាក់ឆ្នាំ២០១៤។

        ក្នុងសន្ទរកថានៅពិធីនេះ លោកស្រី Nguyen Thi Nga លេខាសម្ព័ន្ធ​យុវជន​កុម្មុយនីស្តហូជីមិញទីក្រុងហាណូយបានលើកច្បាស់ថា ក្នុងអំឡុង៨៣ឆ្នាំកន្លង​
មក ទោះបីនៅសម័យកាលណាក៏ដោយ ទីក្រុងហាណូយជានិច្ចកាលមាន
មោទន​ភាព​ជាកន្លែងបំផុសចលនាសកម្មភាពបដិវត្តទូទាំងប្រទេស។

        លេខាសម្ព័ន្ធយុវជនឆ្នើមចំនួន១០០នាក់ដំណាងឲ្យលេខាសម្ព័ន្ធយុវជន​ចំនួន២៧ពាន់នាក់របស់រដ្ឋធានីត្រូវបានលើកសសើរក្នុងឱកាសនេះ។ Le Thu
Huyen លេខា​សម្ព័ន្ធយុវជន 12A5 វិទ្យាល័យ Me Linh ស្រុក Me Linh ទីក្រុង
ហាណូយ ជាលេខាសម្ព័ន្ធយុវជនឆ្នើមមួយរូបក្នុងចំណោមលេខាសម្ព័ន្ធយុវជន
ឆ្នើមត្រូវ​បានលើកសសើរបានចែករំលែកថា៖

        “ខ្ញុំមានកត្តិយសនិងមោទនភាពណាស់។ ក្នុងនាមជាយុវជនមួយរូប មុន​
បង្អស់​ត្រូវនិយមចូលចិត្តជាមួយកិច្ចការសម្ព័ន្ធយុវជន។ កនុងនាមជាលេខា​
សម្ព័ន្ធ​យុវជន​មួយរូប ខ្លួនត្រូវបញ្ជូនការនិយមចូលចិត្តនោះដល់មិត្តយុវជន​ទាំង​
អស់​ក្នុងសាខាសម្ព័ន្ធយុវជនខ្លួន ដើម្បីមិត្តយុវជនទាំងអស់ក្លាយទៅជាជនមាន​
ប្រយោជន៍​សំរាប់សង្គម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ