សកម្មភាពជាក់ស្ដែងជាច្រើនអបអរសាទរខួបលើកទី ៩៧​ទិវាសារព័ត៌មាន​បដិវត្តន៍វៀតណាម

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យកម្លាំងសារព័ត៌មានទូទាំងប្រទេសបន្តឆ្លុះបញ្ចាំងរាល់ការវិវឌ្ឍដ៏សំខាន់ៗក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើនកុះករ ស្មោះត្រង់ និងទាន់ពេលវេលា។
សកម្មភាពជាក់ស្ដែងជាច្រើនអបអរសាទរខួបលើកទី ៩៧​ទិវាសារព័ត៌មាន​បដិវត្តន៍វៀតណាម - ảnh 1ពិធីបំផុសចលនាប្រឡងប្រណាំង“ការកសាងបរិយាកាសវប្បធម៌ក្នុងទីភ្នាក់ងារសារព័ត៌មាន ឆ្ពោះទៅពីធីរំលឹកខួបលើកទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ ខែមិថុនា ឆ្នាំ ១៩២៥ - ២១ មិថុនា ឆ្នាំ ២០២៥)

ក្នុងឱកាសរំលឹកខួបលើកទី ៩៧ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ឆ្នាំ ១៩២៥ - ២១ មិថុនា ឆ្នាំ ២០២២) នាថ្ងៃទី ២០ មិថុនា នៅទីក្រុងហូជីមិញ អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយទីភ្នាក់ងារសារព័ត៌មាននានាលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានកោតសរសើរចំពោះសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក គ្រោះថ្នាក់ បំពេញភារកិច្ចលើខ្សែជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យកម្លាំងសារព័ត៌មានទូទាំងប្រទេសបន្តឆ្លុះបញ្ចាំងរាល់ការវិវឌ្ឍដ៏សំខាន់ៗក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើនកុះករ ស្មោះត្រង់ និងទាន់ពេលវេលា។

នាយប់ថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី ១៦ ឆ្នាំ ២០២១។ ក្នុងចំណោមស្នាដៃចំនួន ២ ពាន់ដែលចូលរួមការប្រឡងនេះ គណៈចាត់តាំងបានសម្រេចប្រគល់រង្វាន់ A ចំនួន ១០,  រង្វាន់ B ចំនួន ២២ រង្វាន់ C ចំនួន ៤៨ និងរង្វាន់លើកទឹកចិត្តចំនួន ៣៥ ជូនអ្នកនិពន្ធ និងក្រុមអ្នកនិពន្ធឆ្នើមបំផុត ក្នុងនោះវិទ្យុសម្លេងវៀតណាមទទួលបាន រង្វាន់ A ចំនួន ២ រង្វាន់ B ចំនួន ២ និងរង្វាន់ C ចំនួន ២។

សកម្មភាពជាក់ស្ដែងជាច្រើនអបអរសាទរខួបលើកទី ៩៧​ទិវាសារព័ត៌មាន​បដិវត្តន៍វៀតណាម - ảnh 2អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Pham Manh Hung 

នាព្រឹកថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ គណៈកម្មការឃោសនា អប់រំមជ្ឈឹម ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ សមាគមន៍អ្នកកាសែតវៀតណាម និងកាសេតប្រជាជនបានសម្របសម្រួលគ្នារៀបចំពិធីបំផុសចលនាប្រឡងប្រណាំង“ការកសាងបរិយាកាសវប្បធម៌ក្នុងទីភ្នាក់ងារសារព័ត៌មាន ឆ្ពោះទៅពីធីរំលឹកខួបលើកទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ ខែមិថុនា ឆ្នាំ ១៩២៥ - ២១ មិថុនា ឆ្នាំ ២០២៥)។ អញ្ជើញថ្លែងមតិនៅទីនេះ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Pham Manh Hung បានឲ្យដឹងថា៖ “ចលនានេះត្រូវបានបំផុសឡើង ដើម្បីជួយដល់ទីភ្នាក់ងារសារព័ត៌មានលើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវពីថ្នាក់ដឹកនាំដល់អ្នកសារព័ត៌មាន និងអ្នកកាសែតគ្រប់រូបអំពីាឋានៈ សារៈសំខាន់របស់វប្បធម៌ចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិ ក៏ដូចជាការអភិវឌ្ឍរបស់ទីភ្នាក់ងារសារព័ត៌មាននីមួយៗ។ ដោយមានស្ដង់ដារយ៉ាងច្បាស់លាស់ និងជាក់ស្ដែងសម្រាប់ទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានអនុវត្តន៍ល្អនូវតួនាទី បេសកកម្មរបស់សារព័ត៌មានបដិវត្តន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ