សកម្មភាពជាក់ស្តែងរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម
 ថ្ងៃទី៣កុម្ភៈ នាយប់ថ្ងៃទី៣កុម្ភៈនៅទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈដោយប្រ
 ធានបទ “ជឿទុកចិត្តលើបក្សជានិច្ច”។ កម្មវិធីសិល្បៈនេះបានសម្តែងត្រួសៗនូវ
ដំណើរការប្រវត្តិសាស្ត្ររបស់វៀតណាមដោយបំណងប្រាថ្នានិងសុឆន្ទៈដែលបាន
ពូនជ្រុំតាមរយៈជនវៀតណាមច្រើនជំនាន់។

សកម្មភាពជាក់ស្តែងរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម - ảnh 1
សកម្មភាពជាក់ស្តែងរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហូជីមិញ


        ក្នុងថ្ងៃដដែល នៅខេត្ត Soc Trang ក៏បានរៀបចំពិធីរំលឹកខួបលើកទី៨៧នៃទិវា
បង្កើតបក្សកុម្មុយនិស្តផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Van The លេខាគណៈកម្មាធិការបក្សខេត្ត Soc Trang បានសង្កត់ធ្ងន់ថា អស់រយៈពេល៨៧ឆ្នាំ កន្លងទៅ
 រួមជាមួយប្រជាជនលើទូទាំងប្រទេស ជនជាតិ Kinh ខ្មែរ និង Hoa ដែល រស់នៅទូទាំង
ខេត្តបានរួមចំណែកកសាងប្រទេសជាតិនិងអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី។

        រួមជាមួយគ្នានោះ ខេត្ត An Giang ក៏បានរៀបចំពិធីជូនអាំងស៊ីងបក្ស សម្រាប់បក្ខជន
ជើងចាស់។ ក្នុងថ្ងៃដដែល ខេត្ត Son La ក៏បានរៀបចំសកម្មភាពជាក់ ស្តែងជាច្រើនសំដៅ
រំលឹកលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុនិស្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ