សកម្មភាពជាច្រើន ឆ្ពោះទៅ Festival Hue 2012 ត្រូវបានចាប់ផ្តើម​​​

(VOV)_សកម្មភាពជាច្រើន ឆ្ពោះទៅ Festival Hue 2012 ត្រូវបានចាប់ផ្តើម​​​។ នាព្រឹកថ្ងៃទី 5 មេសា នៅទីក្រុង Hue បានបើកការតាំង​ពិពណ៍​រូបថត ស្ដីអំពី ​៖ ​ភាពស្អាតនៃផ្កាឈូក រូបថត​ពិសេស អំពីផ្កាឈូកចំនួន 50 ​​ត្រូបបាន​តាំង​
បង្ហាញនៅពិពណ៍នេះ។ការតាំងពិពណ៍លើកនេះ ​បានអូសបន្លាយ​ដល់​ថ្ងៃទី
 10 មេសា។

 ក្នុងពេលនោះ ក្រុមវិចិត្រករ Nguyen Duy Hien , Tran Huu Nhat និង ​Nguyen
Hoang Viet បានចាប់ផ្តើមអនុវត្ត គំរោង​៖ វិថីគំនូរ   Festival 2012 ​ដោយ​ប្រធាន
បទ៖ ស្ងើចសរសើរទឹកដី -មនុស្សវៀតណាម និយាយរួម ​និង អត្ត​សញ្ញាណ​
វប្បធម៏ អតីតរាជធានី Hue និយាយដោយឡែក។ ​វិចិត្រករ ​Nguyen ​Duy Hien
បានអោយដឹងថា៖​   “ ​ជាជនHueមួយរូប ខ្ញុំចង់មាន​ការរួមវិភាគទាន​ដ៏តូចតាច​
ណា​មួយ​ នោះចូលក្នុងវិថីគំនូរ Festival លើកនេះ​​។”​ 

វិថីគំនូរ នឹងប្រព្រឹត្តិទៅ ពីថ្ងៃទី 7​ដល់ថ្ងៃទី 15 មេសារ ឆ្នាំ 2012នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ